កម្សាន្ត៖ កាលពីថ្មីៗនេះ Jennie សមាជិកក្រុម Blackpink បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលតាមរយៈរូបថតទស្សនាវដ្ដីប៉ុន្មានសន្លឹក ដែលបង្ហាញពីភាពស៊ិចស៊ីលើសពី តារា kpop ស្រី អាចធ្វើបាន។ តាមរយៈរូបភាពនៃទស្សនាវដ្ដី HOMMEGIRLS VOLUME 13 បានដាក់រូប Jennie ក្នុងទំព័រមុខបង្ហាញពីឥទ្ធិពលនៃនារី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ដែរថា Jennie គឺជានារីគម្របទស្សនាវដ្ដីរបស់ HG ចាប់តាំងពីនាងឡើងឆាកតន្ត្រីក្នុងឆ្នាំ 2016 មកម្ល៉េះនាង បានកំណត់ឡើងវិញនូវអត្ថន័យនៃការក្លាយជានិមិត្តរូបតំណាងសកល ឬ global icon។

ហើយឥឡូវនេះ នាងកំពុងឈានជើងចូលយុគសម័យថ្មីយ៉ាងក្លាហាន ជាមួយនឹងអាល់ប៊ុមថ្មី RUBY ដែលជាអាល់ប៊ុមបង្ហាញពីមនោសញ្ចេតនាស្នេហា ភាពស្រស់ស្អាត និងស្គាល់ថាអ្វីជា JENNIE។ ការបង្ហាញភាពជាខ្លួន Jennie នេះ ក៏បង្ហាញតាមរយៈវប្បធម៌នៃការលេងខ្លួនរបស់នាងផងដែរ ដែលចង់បញ្ជាក់ថា នាងមិនមែនត្រឹមតែជាតារា Kpop នោះទេ Jennie ដើរហួសហ្នឹងឆ្ងាយហើយ៕
ប្រភព៖ 𝙅𝙀𝙉𝙉𝙄𝙀 𝙉𝙀𝙒𝙎


