រូបភាពថ្មី កូនស្រី Angelina Jolie បង្ហាញភាពស្រស់ស្អាត ហ្វេនៗចាប់អារម្មណ៍ គ្រប់គ្នា

//s9.kh1.co/73/73cb00e1f17a08e862988d659abad545eb86e53a.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២៥ ៩ព្រឹក · ៩ ថ្ងៃមុន

កូនស្រី តារាសម្ដែងស្រី Angelina Jolie បានចេញមកបង្ហាញស្ទាយ៍ថ្មី ដ៏គួរឲ្យចាប់អារម្មណ៍ មើលទៅស្រស់ស្អាតខ្លាំង។

កម្សាន្ត៖ Shiloh ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើតរបស់ តារាសម្ដែងស្រី Angelina Jolie និង Brad Pitt បានបង្ហាញស្ទាយ៍ថ្មីប្លែកភ្នែក ជាមួយនឹងសក់ក្រង ខណៈដើរលេងជាមួយមិត្តភក្តិ កាល​ពីថ្ងៃទី ៥ ខែមេសា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angelina Jolie
Angelina Jolie

Shiloh Jolie ត្រូវ​បាន​គេ​ឃើញ​ដើរ​លេង​ជា​មួយ​ក្រុម​មិត្ត​ភក្តិ​ នៅ​ខាង​ក្រៅ​ស្ទូឌីយោ​រាំ ​ក្នុង​ទីក្រុង Los Angeles កាល​ពី​ចុង​សប្តាហ៍។ ក្មេងស្រីវ័យ ១៨ ឆ្នាំរូបនេះ បានបង្ហាញស្ទាយ៍តុបតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងការក្រងសក់ ហើយពាក់ក្រវិល និងចិញ្ចៀនបែបទាន់សម័យ។ ជាពិសេស នាងក៏បំពេញ​រូបរាងជាមួយនឹងស្ទាយ៍ស្លៀកពាក់​បែប​ហ៊ីបហប​ ក្នុងឈុតពណ៌​ខ្មៅ។

Shiloh
Shiloh

យ៉ាងណាមិញ រូបរាងថ្មីរបស់ Shiloh ដែលបានបង្ហាញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន បាននឹកឃើញដល់ Angelina Jolie នៅពេលដែលតារាស្រីហូលីវូដរូបនេះ កាលពីនៅក្មេង លេងស្ទាយ៍សក់ក្រងនៅក្នុងរឿង 'Tomb Raider' ឆ្នាំ ២០០១ ។

Shiloh
Shiloh

ថ្មីៗនេះដែរ Shiloh ក៏បានបង្អួតសក់វែងរបស់នាង តាមរបៀបដ៏កម្រមួយ នៅពេលដែលនាងបានដោះអាវក្រៅ ពេលចេញទៅក្រៅ កាលពីដើមខែមេសា។ កូនស្រីរបស់ Angelina Jolie រូបនេះ ក៏ត្រូវបានគេសរសើរ ថាមើលទៅមានភាពជាស្រី្តជាងមុន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie និង កូនស្រី Shiloh
Angelina Jolie និង កូនស្រី Shiloh
Shiloh
Shiloh
Shiloh
Shiloh
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T