កម្សាន្ត៖ ម្តាយរបស់តន្ត្រីករ Benny Blanco ដែលគូដណ្តឹងរបស់ តារាចម្រៀងស្រី Selena Gomez បានពាក់ខ្សែក ដែលមានរូបភាពកូនប្រុស និងអនាគតកូនប្រសាស្រី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងវីដេអូដែល តារាចម្រៀងស្រី Selena Gomez បានបង្ហោះនៅលើ Instagram កាលពីចុងសប្តាហ៍ ម្តាយរបស់ Benny គឺអ្នកស្រី Sandra Levin ត្រូវបានគេឃើញពាក់ខ្សែក រាងបេះដូង ជាមួយនឹងរូបថតរបស់ Selena និង Benny ។ ក្មេងប្រុសតូចម្នាក់ បានបើករូបភាព ហើយនិយាយថា «នោះជាពូ Benny និងមីង Selena»។ ទន្ទឹមនឹងនោះ ម្ដាយរបស់តន្ត្រីករវ័យ ៣៧ ឆ្នាំរូបនេះ ក៏បានញញឹមយ៉ាងស្រស់ស្រាយ ទៀតផង។


ខណៈដែលវីដេអូនេះ បានរីករាលដាលនៅលើ Reddit អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសរសើរពីទំនាក់ទំនងល្អ របស់ Selena ជាមួយអនាគតម្តាយក្មេករបស់នាង ។
Selena Gomez ក៏បានបង្ហោះរូបថត និងវីដេអូមួយឈុតដែលមានចំណងជើងថា «Some Memories» កាលពីថ្ងៃអាទិត្យ ដើម្បីចែករំលែក ពេលវេលាដ៏ស្រស់ស្អាត ជាមួយក្រុមគ្រួសារ និងមិត្តរួមការងារ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
















