កម្សាន្ត៖ តារាសម្ដែងប្រុសជប៉ុន Mizuki Itagaki ត្រូវបានគេប្រទះឃើញថាបានបាត់បង់ជីវិតក្នុងអាយុ ២៤ឆ្នាំ បន្ទាប់ពីរូបគេបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីខែមករា ឆ្នាំ២០២៥កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រួសាររបស់តារាប្រុសរូបនេះបានប្រកាសពីការ ទទួលមរណភាពរបស់គេតាមរយៈគណនីបណ្ដាញសង្គមរបស់តារាប្រុសរូបនេះ កាលពីថ្ងៃទី១៧ខែមេសាកន្លងទៅ ដោយបានបញ្ជាក់ថារូបគេបានបាត់បង់ជីវិតដោយសារឧប្បត្តិហេតុដ៏អាក្រក់មួយ ប៉ុន្តែមិនបានបញ្ជាក់ហេតុផលវែងឆ្ងាយទៀតនោះឡើយ។

ក្រុមគ្រួសាររបស់គេបានបញ្ជាក់ថា Mizuki Itagaki បានបាត់ខ្លួនតាំងពីខែមករាមកម៉្លេះ ហើយរូបគេក៏បានស្ពាយជំងឺផ្លូវចិត្តជាប់ខ្លួនតាំងពីឆ្នាំ២០២៤ផងដែរ។ គួរបញ្ជាក់ផងដែរថា សាកសពរបស់តារាប្រុសរូបនេះ ត្រូវបានប្រទះឃើញនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តែពុំបានបញ្ជាក់ច្បាស់ថានៅទីតាំងមួយណានោះឡើយ៕



ប្រភព៖ straitstimes