កម្សាន្ត៖ តារាសម្ដែង លោក Donnie Yen បានប្រារព្ធពិធីខួបកំណើតរបស់ភរិយាខ្លួន ដែលជាតារាម៉ូដែលស្រី Cissy Wang ជាមួយកូនប្រុស កាលពីថ្ងៃទី ២០ ខែមេសា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សDonnie Yen បានបង្ហោះរូបថតជាមួយកូនប្រុសច្បងរបស់ខ្លួន នៅលើទំព័រផ្ទាល់ខ្លួន ដើម្បីអបអរសាទរខួបកំណើតរបស់កូន។ យ៉ាងណាមិញ នៅថ្ងៃតែមួយនេះ លោក Donnie Yen បានបង្ហោះរូបថតជាមួយភរិយា ក្នុងកម្មវិធីខួបកំណើតរបស់នាង។ តារាប្រុសរូបនេះ បានបង្ហាញសេចក្តីស្រឡាញ់ ចំពោះភរិយា ដោយបានរៀបរាប់ថា «រីករាយថ្ងៃកំណើតភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ។ អ្នកគឺជាតារាដែលភ្លឺបំផុត គឺជាបេះដូងនិងព្រលឹងនៃគ្រួសារយើង ជាស្ត្រីដ៏រីករាយ មានទេពកោសល្យ និងអស្ចារ្យបំផុត ស្រឡាញ់អ្នកជារៀងរហូត» ។

ម៉្យាងវិញទៀត ដោយសារតែ ភរិយា និង កូនប្រុស កើតមកចំថ្ងៃតែមួយ ទើបតារាសម្ដែង Donnie Yen បានរៀបចំពិធីជប់លៀងជូនពួកគេ។ ខណៈមានមតិមួយចំនួន ក៏បានលើកឡើងពី ទំនាក់ទំនងល្អ រវាងកូនចុងនិងម្តាយចុងមួយគូនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











