កោះបាលី៖ រយៈពេលជាងកន្លះឆ្នាំទៅហើយ ដែលតារាសម្ដែង និងជាពិធីករ លោក Kan Kantathavorn បានសម្រេចរៀបការជាមួយនឹងភរិយាជាទីស្រលាញ់របស់ខ្លួន ដោយរយៈពេលប៉ុន្មានខែមកនេះ ជីវិតប្ដីប្រពន្ធមួយគូនេះ ក៏បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីៗនេះ អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺជាការចេញទៅកម្សាន្តនៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីតារាសម្ដែងប្រុស លោក Kan Kantathavorn និង អ្នកនាង Ploy ដែលជាភរិយាតារាប្រុសរូបនេះ បានសាងជីវិតគ្រួសារជាមួយនឹងគ្នារួចមក។
យ៉ាងណាមិញ សម្រាប់ដំណើរកម្សាន្ត ឫក៏អាចចាត់ទុកថាជាដំណើរក្រេបទឹកឃ្មុំជាលើកទី១ របស់គូស្វាមីភរិយា លោក Kantathavorn នៅលើទឹកដីកោះបាលីនេះ ក៏ឃើញថាពួកគេទាំងពីរ បានចំណាយពេលវេលាយ៉ាងមានក្ដីសុខជាមួយគ្នា ដោយឃើញហើយធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បានលួចច្រណែននឹងគូស្វាមីភរិយាមួយគូនេះជាខ្លាំងផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖