ឃើញមុខ តារាសម្ដែងវ័យក្មេងម្នាក់នេះ ធ្វើឲ្យហ្វេនៗស្រមៃដល់ មុខមាត់អនាគតកូនប្រុសរបស់ V

//s4.kh1.co/99/99a27961239a82f93d50d22d1e48c1ef4f58a275.jpg
តារា & កម្សាន្ដ

 ៣១-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាសម្តែងវ័យកុមារម្នាក់ មានឈ្មោះថា Kim Kang Hoon ដែលតួអង្គធ្លាប់បង្ហាញខ្លួនក្នុងរឿង When the Camellia Blooms របស់ Netflix ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងជំនាញនៃការសម្តែង និងទម្រង់មុខដ៏ស្រស់ស្អាតគួរឲ្យក្នាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Kim Kang Hoon  ត្រូវបានគេលើកឡើងថា មានភាពស្រដៀងទៅនឹង សមាជិកក្រុម BTS គឺ V ដែលអ្នកណាៗក៏ស្គាល់ថាជាប្រុសស្អាតលំដាប់លេខ១។

តារាសម្តែងប្រុសរូបនេះ ទើបតែមានវ័យ ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពិតជាសកម្មខ្លាំងណាស់ នៅលើបណ្តាញអ៊ីនធើណែត។

មនុស្សជាច្រើនបានបន្តប្រៀបធៀបកម្លោះតូចរូបនេះ ទៅនឹង V ដោយលើកឡើងថា ប្រសិនបើថ្ងៃក្រោយ V រៀបការមានកូន កូនប្រុសរបស់ V ប្រហែលជាមានមុខមាត់គួរឲ្យស្រលាញ់បែបនេះ ជាមិនខានឡើយ។

ដោយសារតែពេលនេះ Kim Kang Hoon កំពុងតែទទួលបានការចាប់អារម្មណ៍ ព្រោះតែមុខមាត់គួរឲ្យស្រលាញ់ ទើបអ្នកគាំទ្រជាច្រើន សង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលក្មេងប្រុសម្នាក់នេះ ធំពេញរូបពេញរាង គេអាចនឹងក្លាយជាបុរសសង្ហា ដែលល្បីល្បាញខ្លាំង នៅក្នុងវិស័យសិល្បៈកូរ៉េ ជាក់ជាមិនខាន៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព Kim Kang Hoon
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T