កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាសម្តែងវ័យកុមារម្នាក់ មានឈ្មោះថា Kim Kang Hoon ដែលតួអង្គធ្លាប់បង្ហាញខ្លួនក្នុងរឿង When the Camellia Blooms របស់ Netflix ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងជំនាញនៃការសម្តែង និងទម្រង់មុខដ៏ស្រស់ស្អាតគួរឲ្យក្នាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Kim Kang Hoon ត្រូវបានគេលើកឡើងថា មានភាពស្រដៀងទៅនឹង សមាជិកក្រុម BTS គឺ V ដែលអ្នកណាៗក៏ស្គាល់ថាជាប្រុសស្អាតលំដាប់លេខ១។
តារាសម្តែងប្រុសរូបនេះ ទើបតែមានវ័យ ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពិតជាសកម្មខ្លាំងណាស់ នៅលើបណ្តាញអ៊ីនធើណែត។
មនុស្សជាច្រើនបានបន្តប្រៀបធៀបកម្លោះតូចរូបនេះ ទៅនឹង V ដោយលើកឡើងថា ប្រសិនបើថ្ងៃក្រោយ V រៀបការមានកូន កូនប្រុសរបស់ V ប្រហែលជាមានមុខមាត់គួរឲ្យស្រលាញ់បែបនេះ ជាមិនខានឡើយ។
ដោយសារតែពេលនេះ Kim Kang Hoon កំពុងតែទទួលបានការចាប់អារម្មណ៍ ព្រោះតែមុខមាត់គួរឲ្យស្រលាញ់ ទើបអ្នកគាំទ្រជាច្រើន សង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលក្មេងប្រុសម្នាក់នេះ ធំពេញរូបពេញរាង គេអាចនឹងក្លាយជាបុរសសង្ហា ដែលល្បីល្បាញខ្លាំង នៅក្នុងវិស័យសិល្បៈកូរ៉េ ជាក់ជាមិនខាន៕
ទស្សនារូបភាពខាងក្រោម ៖