Angelina Jolie និង​ អតីតស្វាមី ចូលរួមកម្មវិធីតែមួយមែន តែ អ្នករៀបចំ បានធ្វើរឿងមួយនេះ

//s9.kh1.co/9d/9d7a6cac5bd2e0b250785595346d03e7ea126c6c.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២៤ ៩ព្រឹក · ១៦ ថ្ងៃមុន

ទោះចូលរួមកម្មវិធីតែមួយមែន តែ តារាសម្ដែងស្រី Angelina Jolie និង Brad Pitt ត្រូវបានអ្នករៀបចំ បានរៀបចំឲ្យចូលរួមនៅថ្ងៃផ្សេងគ្នា។

បរទេស៖ ថ្មីៗនេះ តារាសម្ដែងស្រី Angelina Jolie និង Brad Pitt ត្រូវបានគេរាយការណ៍ថា នឹងទៅចូលរួមកម្មវិធីមហោស្រពភាពយន្តទីក្រុង Venice ប្រទេសអ៊ីតាលី ក្នុងសប្តាហ៍នេះ ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់ពួកគេ ប៉ុន្តែអ្នករៀបចំ បានរៀបចំ ដើម្បីកុំឱ្យអតីតគូស្វាមីភរិយាមួយនេះ មានជ.ម្លោះនឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Angelina Jolie
 Angelina Jolie

យោងតាម ​​ប្រភព Hola! បានឲ្យដឹងថា លោក Alberto Barbera ដែលជានាយកសិល្បៈនៃមហោស្រព បាននិយាយថា លោកបានកំណត់ពេលឲ្យ តារាទាំងពីររូបនេះ នឹងបង្ហាញខ្លួននៅថ្ងៃពីរផ្សេងគ្នា។ Angelina Jolie បានមកដល់ទីក្រុង Venice នៅដើមសប្តាហ៍ ហើយនឹងចូលរួមការបញ្ចាំងភាពយន្តរបស់នាងនៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែសីហា។ មិនត្រឹមតែប៉ុណ្ណោះ លោក Alberto Barbera បាននិយាយថា Brad នឹងមកដល់ទីក្រុង Venice នៅថ្ងៃសៅរ៍។ 

 Brad Pitt
 Brad Pitt

ជាមួយនឹងការបង្ហាញខ្លួនលើកនេះ Angelina Jolie បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ ក្នុង​ឈុត​អាវដ៏​ប្រណិត​រួម​ជាមួយ​សំពត់​​ពណ៌​ខ្មៅ និង​ស្បែកជើង​កវែង​ស្បែក​ដ៏​ទាក់ទាញ រួមទាំងបង្ហាញស្នាម​ញញឹម ទៅកាន់អ្នកថតរូប៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie និង Brad Pitt
Angelina Jolie និង Brad Pitt
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Angelina Jolie
 Brad Pitt
 Brad Pitt
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T