ភ្នំពេញ៖ បបរប្រពៃណីគ្រួសារ របស់អ្នកស្វាយរៀង បានមានលក់នៅក្រុងភ្នំពេញហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះយើងបានជួបជាមួយ លោកពូ លី ម្ចាស់ហាង ផ្ទះលតឆានំគូឆាយ១៩៩៣ លោកពូបានប្រសាសន៍ថា៖
ចំនែកទឹកស៊ុបវិញ មានរបៀបធ្វេីដូចខាងក្រោម៖
- ជើងជ្រូក១គីឡូ កាត់ជាដុំៗ
- លាយសាច់តាមចំណូលចិត្ត
- ទឹកត្រី ១-២ ស្លាបព្រាបាយ
- ដុំស៊ុបខ្នរ ១ដុំ
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ការ៉ុត ២មើល កាត់ដុំៗ
អាចបន្ថែម ឆៃប៉ូវ ប្រៃ តាម ចូលចិត្ត តែបេីដាក់ឆៃប៉ូវប្រៃត្រូវបន្ថយបរិមាណអំបិល ជៀសវាងខ្លាចប្រៃ។លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ)
- គ្រឿងខាងក្រៅ សណ្តែកបណ្តុះ ខ្ទឹមបំពង ក្រូចឆ្មា ជីរណា សាឡាដ ប្រហិត ឈាមជ្រូក ម្ទេស ដាក់ ឬមិនដាក់តាមការចូលចិត្ត។
សម្រាប់វិធីធ្វើវិញ មានពីរបែប៖
លោកអ្នកអាចរំលីងសាច់ ហេីយរំងាស់ និងវិធីធ្វើមួយទៀត គឺដាំទឹក។ ដោយដំបូង យកឆ្នាំងដាក់ទឹកដាំឲ្យពុះ បន្ទាប់ពីពុះខ្លាំងហើយដាក់ជើងជ្រូកចូលទុកឲ្យពុះម្តងទៀត (ដងពពុះអណ្តែតមក លើចេញ)។យកទឹកត្រី អំបិល ស្ករស និង ដុំស៊ុបខ្នរ ដាក់ចូលកូរវាបន្តិច រំងាស់រហូតទាល់តែ ជើងជ្រូកផុយ។បន្ទាប់ពីជើងជ្រូកផុយហើយ ដាក់ប្រហិត និងការ៉ុតចូល គ្របវាទុកប្រហែលជា១០នាទី ល្មមការ៉ុត ផុយ ដែលអាចយកមកផ្សំជាមួយគ្រឿងខាងក្រៅញាំបាន ហើយភ្លក់មេីលតាមចំនង់ចំនូលចិត្ត ។
យកចានមកផ្សំគ្រឿងដំបូងដាក់ សាឡាដ សណ្តែកបណ្តុះ បាញ់កាញ់ ឬលត ឈាម ទឹកស៊ុប (សាច់, ការ៉ុត, ប្រហិត) ជី និង ខ្ទឹម បំពង ជា ការ ស្រេច។
ទីតាំង ផ្ទះលេខ១៣c ផ្លូវ១១២ ជិតសាលាបញ្ញាសាស្រ្តដេអិន ឬក៏អាចទាក់ទងតាមលេខទូរស័ព្ទ 012 542 562 និង 096 499 5898៕