ថៃ៖ កន្លងមកប្រិយមិត្តតែងសង្កេតឃើញថា បើទោះបីជាតារាសម្តែងស្រី Taew Natapohn មានភាពមមាញឹកនឹងការងារសិល្បៈខ្លាំងយ៉ាងណាក្តី និងកាន់តែមានប្រជាប្រិយភាពនិងការគាំទ្រខ្លាំង ពីសំណាក់មហាជនពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក្តី ប៉ុន្តែតារាសម្តែងស្រីរូបនេះ ក៏នៅតែស្រលាញ់ស្ម័គ្រស្មោះជាមួយនឹង សង្សារបណ្តូលចិត្តរបស់នាង ដែលបានស្រលាញ់គ្នាតាំងពីសម័យនៅរៀន មកទល់ពេលនេះគឺអស់រយៈពេលជាង១០ឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ ក៏បានលេចឮដំណឹងមកថា ពួកគេទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នា ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល មិនស្ទើរនោះទេ។ តួយ៉ាង ទន្ទឹមនឹងពាក្យចចាមអារ៉ាមយ៉ាងក្តៅគគុកនេះផងដែរ ស្រាប់តែតួឯកស្រីរឿង«នាគី»រូបនេះ ក៏បានចេញមុខបកស្រាយភ្លាមៗ ដោយនាងបានធ្វើការបដិសេធទាំងស្រុង ចំពោះពាក្យចចាមអារ៉ាមដែលគ្មានប្រភពមួយនេះ។
លើសពីនេះ Taew ថែមទាំងលើកឡើងថា ទំនាក់ទំនងរវាងនាងនិងមិត្តប្រុស គឺនៅតែស្រលាញ់ល្អូកល្អឺននឹងគ្នាដូចដើម ពួកគេតែងតែចំណាយពេលទំនេរ ដើរលេងក្នុងនិងក្រៅប្រទេសជាមួយគ្នា ក៏ដូចជាទៅលេងគ្រួសារទាំងសងខាងផងដែរ៕