មកស្គាល់ពីប្រវត្តិបុរស និងស្ត្រីដែលមានកម្ពស់ទាបជាងគេនៅលើពិភពលោក

//s5.kh1.co/d8/d847c41645e6f6e89918f37cb5ab0eb22c6b1037.jpg
យល់ដឹង

 ២០-ធ្នូ-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

មនុស្សដែលគួរឱ្យកត់សម្គាល់ដែលមានកម្ពស់ខ្លីបំផុតដែលមិនធ្លាប់មាន។  បុរសដែលខ្លីជាងគេបំផុតនៅលើពិភពលោកគឺលោក Chandra Bahadur Dangi  ចំណែកឯស្ត្រីពីរនាក់មានឈ្មោះ Pauline Musters​ និង Jyoti Kisange Amge

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១​. លោក Chandra Bahadur Dangi

លោក Chandra Bahadur Dangi បានកើតនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៣៩ ដែលជាបុរសខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានកម្ពស់ ៥៤.៦ សង់ទីម៉ែត្រ។ក្រោយមកបានបញ្ចូលទៅក្នុងកំណត់ត្រាពិភពលោកហ្គីនណេស។

លោក Dangi គាត់រស់នៅក្នុងភូមិដាច់ស្រយាលមួយដែលមានចំងាយប្រហែល ៤០០ គីឡូម៉ែត្រពីទីក្រុង Kathmandu រដ្ឋធានីនេប៉ាល់។ មុនពេលត្រូវបានទទួលស្គាល់ដោយ Guinness World Records ជាបុរសដែលខ្លីជាងគេនៅលើពិភពលោកក្នុងឆ្នាំ ២០១២ គាត់មិនដែលចាកចេញពីភូមិកំណើតរបស់គាត់ឡើយ។ បន្ទាប់ពីទទួលបានពានរង្វាន់នេះ​ លោកបាននិយាយថា លោកតែងតែមានបំណងធ្វើដំណើរទៅកាន់ប្រទេសទាំងអស់ក្នុងពិភពលោក។ គាត់បានបន្តទៀតថា​ គាត់គឺជាបុរសដែលខ្លីជាងគេបំផុតនៅលើពិភពលោក និងជាប្រជាជននេប៉ាល់ ហើយគាត់ចង់ធ្វើឱ្យប្រទេសរបស់គាត់មានប្រជាប្រិយភាព។

https://s5.kh1.co/__image/w=650,h=458,q=100/f2/f2de30816afebcb660dddded9e94fdcf334026c0.jpg

ក្នុងឆ្នាំ ២០១២​ Dangi អាយុ ៧២ ឆ្នាំ ដោយលោកបានជួបស្ត្រីដែលខ្លីជាងគេនៅលើពិភពលោកគឺ Jyoti Amge នៃ Nagpu ប្រទេសឥណ្ឌា។

 លោក Dangi បានទទួលមរណភាពនៅប្រទេសសាម៉ាអាមេរិក កាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ក្នុងអាយុ ៧៥ ឆ្នាំនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Lyndon B. Johnson Tropical  នៅទីក្រុងប៉ាកប៉ាហ្គោ។ មូលហេតុពិតប្រាកដនៃការស្លាប់របស់គាត់មិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ បើទោះបីជាកាសែត Kathmandu  បានរាយការណ៍ថាគាត់ធ្លាប់ដោយទទួលរងពីជំងឺរលាកសួត។

https://s5.kh1.co/__image/w=594,h=480,q=100/83/83a96ea48c2ebd35fc7df66f071b053c32847e27.jpg

២. Jyoti Kisange Amge

Jyoti  Kisange Amge កើតថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ​១៩៩៣ ដែលនាងជាតារាសម្តែងឥណ្ឌា ដែលគួរអោយកត់សំគាល់ថាជាស្ត្រីដែលតូចជាងគេបំផុតនៅលើពិភពលោក យោងទៅតាមកំណត់ត្រាពិភពលោកហ្គីនណេស។ បន្ទាប់ពីខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់ Amge នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១១ នាងត្រូវបានប្រកាសជាផ្លូវការថា ជាស្ត្រីដែលមានទំហំតូចជាងគេបំផុតនៅលើពិភពលោកដោយមានកម្ពស់ ៦២,៨ សង់ទីម៉ែត្រ (២ ហ្វីត ) ។ កម្ពស់ដែលត្រូវបានដាក់កម្រិតរបស់នាងគឺដោយសារតែជំងឺមួយដែលត្រូវបានគេហៅថា achondroplasia ។

https://s5.kh1.co/__image/w=650,h=321,q=100/38/38788ba877e239ad14770026db6c6f68c1d28a1b.jpg

 Amag ត្រូវបានបង្ហាញនៅក្នុងភាពយន្តឯកសារឆ្នាំ ២០០៩ ដែលមានចំណងជើងថា Body Shock ។ នាងក៏ជាអ្នកចូលរួមក្នុងកម្មវិធី Bigg Boss 6 ដែលជាកម្មវិធីទូរទស្សន៍ឥណ្ឌា។ នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៤ នាងត្រូវបានសម្តែងនៅក្នុងរដូវកាលទី ៤ នៃរឿងបែបភ័យរន្ធត់របស់អាមេរិចគឺ Freak Show as Ma Petite ។

ក្នុងឆ្នាំ ២០១២ នាងបានជួបបុរសដែលខ្លីជាងគេនៅលើពិភពលោកគឺ Chandra Bahadur Dangi នៃប្រទេសនេប៉ាល់ផងដែរ។ 

https://s5.kh1.co/__image/w=500,h=600,q=100/a5/a5ce31d0385f70ee120244971ccaee08ad7f90e8.jpg

៣.Pauline Musters

 Pauline Musters កើតនៅថ្ងៃទី ២៦ ខែ កុម្ភៈ​ ឆ្នាំ ១៨៧៦  ជាស្ត្រីជនជាតិហូឡង់ ដែលកើតនៅ Ossendrecht ប្រទេសហូឡង់​។ នាងត្រូវបានគេទទួលស្គាល់ដោយ Guinness World Records ថាជាស្ត្រីដែលមានកម្ពស់ទាបបំផុតមិនធ្លាប់មាន នៅពេលដែលឈរគឺកម្ពស់ត្រឹមតែ ២៤ អ៊ីញ (៦១ សង់ទីម៉ែត្រ) ។

​ Pauline Musters នាងបានស្លាប់នៅទីក្រុងញូវយ៉ក នៅអាយុ ១៩ ឆ្នាំដោយសារជំងឺរលាកសួតនិងជំងឺរលាកស្រោមខួរ។ នៅពេលមរណភាព នាងមានកម្ពស់ ៦១ សង់ទីម៉ែត្រ  (២៤ អ៊ីញ) ។

https://s5.kh1.co/__image/w=580,h=720,q=100/7f/7fe64d9d2b0c6d77e35895c13175b3a26c57bc7c.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T