សមាជិកក្រុម SEVENTEEN គឺ Hoshi និង S.Coups ធ្វើឱ្យអ្នកគាំទ្រទប់ទឹកភ្នែកមិនជាប់ ហើយធ្វើក៏រំភើបចិត្តម្ដងទៀត

//s5.kh1.co/bc/bccb6a0b1fb2f3c65badee9deba3c2e086b025d5.jpeg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ S.Coups សមាជិកក្រុម SEVENTEEN បានបង្ហោះលើហ្វេសបុកផ្លូវការរបស់ក្រុម អំពីសុខភាពរបស់គាត់ ដែលធ្វើឱ្យអ្នកគាំទ្ររង់ចាំពីការជាសះស្បើយរបស់គាត់ ហើយក៏ដឹងថា លោកកំពុងចំណាយពេលរបស់គាត់ដើម្បីមានសុខភាពល្អឡើងវិញ ខណៈពេលកំពុងសម្រាកព្យាបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើហ្វេសបុក Hoshi និង S.Coups មានការសន្ទនាជាសាធារណៈអំពីម្ហូបដែលពួកគេកំពុងឃ្លាន។S.Coups គឺឆ្លាត ហើយក៏បានឆ្លៀតយកឱកាសដើម្បីសុំ Hoshi ប៉ាវគាត់ទៅញុំាអាហារ។ ពេលនោះ Hoshi ក៏បានយល់ព្រម និងមានអ្នកគាំទ្ររាប់រយរាប់ពាន់នាក់ធ្វើជាសាក្សី។

Hoshi និង S.Coups
Hoshi និង S.Coups

នៅថ្ងៃដដែលនោះ Hoshi បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ហើយបានបង្ហោះរូបថតដើម្បីជាភស្ដុតាងថាពួកគេទាំងពីរបានចេញទៅទទួលទានអាហារពេលល្ងាចជាមួយគ្នា។ លោកថែមទាំងបានចែករំលែកថាពួកគេបានញ៉ាំសាមសាំយ៉េលដែលជាអាហារកូរ៉េ ហើយ S.Coups និយាយថាគាត់ញ៉ាំបានច្រើនណាស់។

រូបថតនេះធ្វើឱ្យអ្នកគាំទ្រស្រក់ទឹកភ្នែក ព្រោះមួយរយៈហើយចាប់តាំងពីអ្នកគាំទ្របានឃើញរូបថតត្រឹមត្រូវរបស់អ្នកដឹកនាំក្រុមពួកគេ។ S.Coups មើលទៅពិតជាមានសុខភាពល្អ នៅពេលដែលក្នុងរូបថតត្រូវបានគេបង្ហោះ ហើយអ្នកគាំទ្រថាមើលទៅគាត់មានសុខភាពល្អជាងមុន។ 

អ្នកគាំទ្ររីករាយដែលបានដឹងថាគាត់បានចំណាយពេលរបស់គាត់ដើម្បីឱ្យសុខភាពប្រសើរឡើង ហើយថែរក្សាខ្លួនគាត់ឱ្យបានលល្អ។ ហើយចង់ឱ្យគាត់ដឹងថា ពួកគេនឹងត្រៀមខ្លួនជានិច្ចសម្រាប់ការវិលត្រឡប់របស់គាត់មិនថាមានរយៈពេលយូរប៉ុណ្ណាក៏ដោយ៕

Hoshi និងS.Coups
Hoshi និងS.Coups
S.Coups
S.Coups
S.Coups
S.Coups
ថ្ងៃខួបកំណើតរបស់ Dino
ថ្ងៃខួបកំណើតរបស់ Dino
ថ្ងៃខួបកំណើតរបស់ Dino
ថ្ងៃខួបកំណើតរបស់ Dino
Dino 
Dino 
SEVENTEEN 
SEVENTEEN 
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T