កម្សាន្ត៖ មហាសេដ្ឋី Kim Kardashian បានចែករំលែកទុក្ខលំបាក នៃការក្លាយជាម្តាយទោល ដែលមានកូន ៤ នាក់ ដែលខ្វះការគាំទ្រពីឪពុករបស់កូន គឺតារាចម្រៀងរ៉េប លោក Kanye West ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការជជែក ជាមួយមិត្តជិតស្និទ្ធ Zoe Winkler នៅក្នុងផតឃែស្ថ What in the Winkler? កាលពីថ្មីៗនេះ តារាស្រី Kim Kardashian បានសារភាពថា «ពេលខ្លះ ខ្ញុំមានអារម្មណ៍ឯកោ ក្នុងការចិញ្ចឹមកូន ទោះបីជាខ្ញុំមានប្រព័ន្ធគាំទ្រដ៏ល្អ និងមានមនុស្សជាច្រើន នៅជុំវិញខ្ញុំដើម្បីជួយក៏ដោយ» ។
តារាវ័យ ៤៤ ឆ្នាំរូបនេះ បាននិយាយថា មានពេលខ្លះ នាងមានអារម្មណ៍អស់សង្ឃឹម និងអស់កម្លាំង ជាពិសេស ដូចជាពេលនៅពាក់កណ្តាលអធ្រាត្រ «កូនៗដេកលើគ្រែរបស់នាង ទាត់ឡើងចុះ យំ ហើយក៏ភ្ញាក់ឡើង»។ មិនត្រឹមតែប៉ុណ្ណោះ នាងបានសារភាពថា «ខ្ញុំមិននិយាយរឿងនេះញឹកញាប់ទេ ព្រោះមនុស្សនឹងវិនិច្ឆ័យថា អ្នកមានលុយគ្រប់គ្រាន់សម្រាប់ជួលអ្នកចិញ្ចឹម និងអ្នកបម្រើ មានអ្វីត្រូវត្អូញត្អែរពីរឿងហ្នឹង។ ប៉ុន្តែមិនថាខ្ញុំមានជំនួយអ្វីទេ ខ្ញុំចិញ្ចឹមកូនបួននាក់ដោយខ្លួនខ្ញុំ»។
គួររំឮកផងដែរ នៅពេលដែល Kim Kardashian និង Kanye West បានលែងលះគ្នានៅចុងឆ្នាំ ២០២២ អតីតប្តីប្រពន្ធនេះ បានយល់ព្រមចែករំលែក ការមើលថែកូនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ កូនៗភាគច្រើនរស់នៅ ជាមួយម្តាយក្នុងវីឡាគ្រួសារ ដើម្បីកុំឱ្យមានការរំខានដល់ការរស់នៅ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖