ហ្វីលីពីន៖ បើនិយាយពីតារាចម្រៀងស្រី KPOP ដែលសាច់ចាំ មិនចេះចាស់សោះ គេតែងនឹកដល់កញ្ញា Sandara Park សមាជិកក្រុម 2NE1 ដែលឆ្នាំនេះនាងមានអាយុ៤០ឆ្នាំគត់ហើយ ប៉ុន្តែសម្រស់របស់នាង មើលទៅនៅតែក្មេងដូចកាលចេញច្រៀងដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ 2NE1 បានប្រកាសធ្វើការប្រគុំតន្ត្រី "Welcome Back" Tour នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលជាប្រទេស Sandara ធ្លាប់ចំណាយពេលរស់នៅ។ នៅក្នុងនោះ នាងបានបង្ហោះរូបភាពបង្អួតរាងក្នុងឈុតហែលទឹក នៅសណ្ឋាគារឯទីក្រុងម៉ានីលចែកជូនអ្នកគាំទ្រផងដែរ។
នៅក្នុងរូបភាពនោះ Sandara បានស្លៀកឈុតហែលទឹកបែបរ៉ូបខ្លីដៃតូចពណ៌ទឹកក្រូចមានរូបត្របកផ្កាអុចៗ ជាមួយនឹងការបួងសក់ បញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនៅក្នុងអាងទឹកនាពេលរាត្រី ធ្វើឲ្យមើលទៅឃើញផ្ទៃមុខនាងនៅតែក្មេងជាងវ័យ ដូចសាច់ចាំ មិនចេះចាស់សោះ។ អ្នកគាំទ្របានចូលទៅបញ្ចេញមតិថា នាងពិតជាស្រស់ស្អាត មិនថាក្នុងកាលៈទេសៈណាក៏ដោយ និងជាពិសេសនោះ ផ្ទៃមុខរបស់នាងមិនសមនឹងអាយុ៤០ឆ្នាំសោះ៕
ប្រភព៖ allkpop