បទ My Time របស់ Jungkook​ នៅតែ​ឈរ​​លើ​តារាង​បំបែក​​ឯតទគ្គកម្ម​ថ្មី​​​​​ក្នុង​​សប្តាហ៍​នេះ​

//s5.kh1.co/d2/d2e233b7974ef6dd19618de258ed192d50137ce7.jpeg
តារា & កម្សាន្ដ

 ២២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូនប្រុសពៅរបស់ក្រុម BTS គឺលោក Jungkook បន្តបង្កើតកំណត់ត្រាថ្មីមួយទៀត

កូរ៉េខាងត្បូង៖ ថ្ងៃមួយទៀតគឺការបំបែកឯតទគ្គកម្មថ្មីមួយទៀតសម្រាប់ BTS ។ លើកនេះគឺកូនប្រុសពៅ គឺលោក Jungkook បានបង្ហាញពីចំនួនអ្នកគាំទ្រ ដែលស្រឡាញ់ និងគាំទ្ររូបគាត់មិនត្រឹមតែមួយទេ  ប៉ុន្តែសមិទ្ធិផលគួរអោយកត់សំគាល់គឺពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចម្រៀងទោលរបស់គាត់នៅអាល់ប៊ុម Map of the Soul: ៧ គឺបទ My Time ធ្វើឱ្យ​គាត់ក្លាយជា​តារាដែលមានល្បឿនលឿនបំផុតដែល​ទទួលបានការលក់ ១០០ ០០០ ​នៅក្នុង​សហរដ្ឋអាមេរិក  - ក្នុង​រ​យៈ​ពេលតែ ៥៧ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយ! នេះធ្វើឱ្យវាក្លាយ ជាបទដែល​លក់​ដាច់បំផុតនៅលើអាល់ប៊ុមបើយោងតាម iTunes ។

Jungkook 
Jungkook 

មិនត្រឹមតែប៉ុណ្ណឹងទេបទចំរៀងកំពុងតែមាននិន្នាការឈរជាលេខ ៣ នៅលើតារាងលក់ Billboard  ពិភពឌីជីថលចម្រៀង ដែលធ្វើឱ្យវាក្លាយជាបទចម្រៀងដែលមានប្រជាប្រិយភាពបំផុតពីអាល់ប៊ុម ចុងក្រោយរបស់ BTS។

បទចម្រៀងផ្សេងទៀតដែលបានដាក់ពីក្រុមរួមមានបទ Filter (លេខ ៧), ON (លេខ ៨), We are Bulletproof: The Eternal (លេខ ១២), Boy With Luv (លេខ ១៣), Black Swan  (លេខ ១៥), UGH! (លេខ ២០), Make It Right (លេខ ២៣) និងបទ Louder Than Bombs (លេខ ២៤) ។ ដូច្នេះមិនត្រឹមតែ Jungkook ​បានបង្ហាញពីប្រជាប្រិយភាពរបស់គាត់​ប៉ុណ្ណោះ​​ទេប៉ុន្តែ BTS ក៏កំពុងបន្តធ្វើជាម្ចាស់តារាងតន្ត្រីទាំងមូលផងដែរ។

អ្នកគាំទ្រជឿថា ពេលវេលានឹងប្រាប់ថាតើ BTS នឹងបន្តគ្របដណ្ដប់លើឧស្សាហកម្មតន្រ្តីយ៉ាង​ដូចម្តេច៕

Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
Jungkook 
BTS
BTS
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T