បរទេស៖ ក្នុងពេលថ្មីៗនេះ ក្មេងប្រុស Giuliano Stroe ដែលមានឈ្មោះ ហៅក្រៅថា Hercules Romania កំពុងតែទទួលបាន ការចាប់អារម្មណ៍ជាខ្លាំង នៅទូទាំងពិភពលោកចំពោះ ការបង្ហាញរាងកាយសាច់ដុំ និងការហាត់ប្រាណបែបផ្សងព្រេង របស់គេតាំងពី មានអាយុទើបតែ៦ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឆ្នាំ ២០១១ នៅពេលដែលGiuliano Stroe ទើបតែអាយុ៦ ឆ្នាំ ក្មេងប្រុសរូបនេះ ក៏បានល្បីល្បាញ លើបណ្តាញសង្គមបាត់ទៅហើយ ដោយសារតែរូបគេ តែងតែធ្វើការបង្ហោះ ពីវីដេអូដែលបានអនុវត្តន៍ ការហាត់យកសាច់ដុំលំបាកជាច្រើន ដូចជាការហាត់ច្រត់ដៃលើដប ទប់លំនឹងខ្លួន និងការហាត់យកកម្លាំងដៃ ជាមួយនឹងសសរជាដើម។
លើសពីនេះទៅទៀតនោះGiuliano Stroe ក៏ជាម្ចាស់កំណត់ត្រា ដែលមានកត់ត្រាឈ្មោះ នៅក្នុងបញ្ជីGuinness លើកំណត់ត្រាដូចជា អាចទប់លំនឹងខ្លួនទាំងមូល ដោយដៃទាំងពីរ គ្រាន់តែច្រត់ទប់លើដប រួមទាំង ការដែលប្រើដៃតោង សសរបានយូរ ដោយគ្រាន់តែប្រើ ដៃម្ខាងជាដើម។
បន្ថែមពីនេះ ឪពុករបស់Fabiosa.Giuliano គឺលោក Iulian Stroe មានវ័យ៤១ ឆ្នាំ ជាអ្នកដែលមានទម្លាប់ហាត់ប្រាណ ដ៏ទៀងទាត់មួយរូប។ លោកក៏ធ្លាប់ត្រូវបាន មហាជនរិះគន់ នៅពេលដែលបង្ហាត់ ឲ្យកូនប្រុសហាត់ប្រាណយកសាច់ដុំ ទាំងដែលពួកគេនៅមានវ័យក្មេង នៅឡើយ។ តែចំពោះលោកគិតថា វ័យមិនមែនជាបញ្ហានោះទេ ហើយលោកក៏មិន បញ្ឈប់សកម្មភាពទាំងនោះដែរ។
Giuliano Stroe និងប្អូនប្រុស បានអនុវត្តតាម បទបញ្ជាយ៉ាងតឹងរឹង ក្នុងការហាត់យកសាច់ដុំនោះ។ រៀងរាល់ព្រឹក ក្មេងប្រុសទាំងពីរនាក់ ភ្ញាក់ពីម៉ោង៧ ព្រឹក ដើម្បីញុំាអាហារពេលព្រឹក បន្ទាប់មកក៏ទៅលើករបស់ធ្ងន់ ៗ ដើម្បីជំរុញសាច់ដុំ និងសាច់ដុំទ្រូង។ ជាមួយគ្នានេះGiuliano និង Claudio ធ្លាប់ត្រូវបានគេដាក់ឈ្មោះថា ជា បងប្អូនខ្លាំងទាំងពីរនាក់នៅលើពិភពលោក ទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នGiuliano មានអាយុ១៥ឆ្នាំ ហើយចំណែកប្អូនប្រុស របស់គេក៏មាន អាយុ១៣ឆ្នាំហើយ។ ក្មេងប្រុសទាំងពីរនាក់នេះ បច្ចុប្បន្នកំពុង រស់នៅជាមួយគ្រួសារ របស់ពួកគេនៅ ក្នុងប្រទេសអ៊ីតាលី។ ហើយរហូតមកទល់ពេលនេះGiuliano និង Claudio ក៏នៅតែរក្សាទំលាប់ នៃការហាត់ប្រាណរបស់ពួកគេ យ៉ាងហោចណាស់២ ម៉ោងក្នុងមួយថ្ងៃផងដែរ៕