បែកធ្លាយការពិត Taew និងបុរសសង្ស័យជាជនទី៣ បានស្គាល់គ្នាតាំងពី...

//s5.kh1.co/4c/4cff49b4c52d47b74dee3ab5b0e6d109f402e7db.jpg
នារី

 ០៥-ឧសភា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ក្រោយពីលេចលឺ ពាក្យចចាមអារាមថា មានបុរសសង្ហា ក្នុងសង្គមជាន់ខ្ពស់ម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាជនទី ៣ ធ្វើឲ្យស្នេហារបស់ Taew និង គូស្នេហ៍ ត្រូវបែកបាក់ ស្រាប់តែ ទំព័រហ៊្វេសប៊ុកថៃដ៏ល្បី បានយករូបភាព ពីបណ្តាញសង្គម Twitter ដែលជារូបភាព Taew និង យុវជនសង្គមជាន់ខ្ពស់រូបនេះ បានជួបគ្នា នៅក្នុង ថ្ងៃកំណើតរបស់ Mew កាលពីឆ្នាំមុន

ថៃ៖ បើទោះបីជា ទំនាក់ទំនងស្នេហា រយៈពេល ១៤ ឆ្នាំ របស់តារាសម្ដែងស្រី Taew Natapohn និង អតីតគូស្នេហ៍ លោក Ton Arch ត្រូវបានបញ្ចប់ទៅដោយយ៉ាងល្អ តែថ្មីៗនេះ រឿងរ៉ាវរបស់នាង កំពុងតែមានពាក្យចចាមអារ៉ាម លេចចេញមកថា មានបុរសសង្ហា ក្នុងសង្គមជាន់ខ្ពស់ម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាជនទី ៣ ធ្វើឲ្យស្នេហារបស់អ្នកទាំងពីរ ត្រូវបែកបាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះគឺ យុវជនសង្គមជាន់ខ្ពស់រូបនេះ មានឈ្មោះថា Luang Pasu ជាអ្នកជំនួញវ័យក្មេង ព្រមទាំងជាមិត្តភក្តិជិតស្និទ្ធ ជាមួយលោក Saint ដែលជាស្វាមីរបស់ តារាសម្ដែងស្រី Mew Nittha ដែលនាងក៏ជា មិត្តភក្តិជិតស្និទ្ធរបស់ Taew ផងដែរ ហេតុនេះហើយ​ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន នៅតែបន្តតាមដានពីទំនាក់ទំនង របស់អ្នកទាំងពីរ យ៉ាងកៀកកិត ថែមទៀតផង។  

រហូតមកដល់ ពេលថ្មីៗនេះតែម្ដង ស្រាប់តែ ទំព័រហ៊្វេសប៊ុកថៃ ដ៏ល្បីល្បាញ បាននាំយករូបភាព ពីបណ្តាញសង្គម Twitter ដើម្បីបង្ហាញពី ទំនាក់ទំនងរបស់ពួកគេ ដែលជារូបភាព Taew និង លោក Luang Pasu បានជួបគ្នា នៅក្នុងពិធីអបអរសាទរ ថ្ងៃកំណើតរបស់ Mew ក្នុងខែតុលា កាលពីឆ្នាំមុន ដោយនៅក្នុងនោះដែរ អ្នកលេងគណនី Twitter មួយនេះ បានសរសេរថា៖ 

ចាប់តាំងពីបានឃើញ Taew និង លោក Luang Pasu បានជួបគ្នា ក្នុងថ្ងៃកំណើតរបស់ Mew អំឡុងខែតុលាឆ្នាំមុនមក គឺចាប់ផ្តើម មានពាក្យចចាមអារ៉ាមថា Taew និង គូស្នេហ៍ បានបែកបាក់គ្នា។ ហើយអ្វីដែលចម្លែកនោះគឺថា Taew និង​យុវជនសង្គមជាន់ខ្ពស់រូបនេះ មិនបាន follow គណនី Instagram គ្នានោះទេ ប៉ុន្តែពួកគេ បែរជា មិត្តភក្តិនៅក្នុង ហ៊្វេសប៊ុក ដែល Taew មានតែមិត្តជិតស្និទ្ធ តែ ២០ នាក់ប៉ុណ្ណោះ។

អ្នកលេងគណនី Twitter

យ៉ាងណាមិញ ផេកល្បីៗជាច្រើន ក៏បានបញ្ចេញមតិទាក់ទងនឹងរឿងនេះ ប៉ុន្តែចុងក្រោយ ទំនាក់ទំនងពិតប្រាកដ របស់អ្នកទាំងពីរ នឹងទៅជាយ៉ាងណានោះ មានតែត្រូវរង់ចាំឲ្យសាមីខ្លួនចេញមុខ បកស្រាយដោយខ្លួនឯង៕

សូមទស្សនារូបភាពខាងក្រោម៖

Taew
Taew
Taew
Taew
Taew
Taew
Taew
Taew
លោក Luang​ Pasu ដែលសង្ស័យជាជនទី ៣
លោក Luang​ Pasu ដែលសង្ស័យជាជនទី ៣
លោក Luang​ Pasu ដែលសង្ស័យជាជនទី ៣
លោក Luang​ Pasu ដែលសង្ស័យជាជនទី ៣
លោក Luang នៅក្នុងថ្ងៃមង្គលការរបស់ Mew និង​ ស្វាមី
លោក Luang នៅក្នុងថ្ងៃមង្គលការរបស់ Mew និង​ ស្វាមី
រូបភាព ពីបណ្ដាញសង្គម Twitter ដែលបង្ហាញថា Taew និង លោក Luang បានស្គាល់គ្នា ក្នុងថ្ងៃកំណើតរបស់ Mew
រូបភាព ពីបណ្ដាញសង្គម Twitter ដែលបង្ហាញថា Taew និង លោក Luang បានស្គាល់គ្នា ក្នុងថ្ងៃកំណើតរបស់ Mew
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T