កូរ៉េខាងត្បូង៖ បន្ទាប់ពីវិលត្រលប់ចូលសិល្បៈ អតីតមេក្រុម 2Ne1 គឺកញ្ញា CL បានប្រកាសចេញបទចម្រៀងថ្មីៗជាច្រើនបទ ដែលគ្រប់បទថ្មីៗរបស់នាង គឺសុទ្ធតែទទួលបានការគាំទ្រពីសំណាក់មហាជន អ្នកគាំទ្រសឹងតែគ្រប់មជ្ឈដ្ឋានតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយរយៈចុងក្រោយនេះ សង្កេតឃើញថា CL តែងតែបង្ហោះរូបស្អាតៗជាមួយការតុបតែងខ្លួនប្លែកៗ ក៏ដូចជាសកម្មភាពការងារ និងបទចម្រៀងថ្មីៗរបស់នាងនៅលើបណ្តាញសង្គម Instagram ជាហូរហែ ធ្វើឲ្យអ្នកគាំទ្រតារាស្រីរូបនេះចាំអ៊ុតមើលពីសម្មិតផលថ្មីៗរបស់នាងមិនដែលរំលងឡើយ។ ហើយបើគិតមកទល់ពេលនេះ នៅលើគណនី Instagram ផ្លូវការរបស់នាងគឺមានអ្នកចុច Follow និងតាមដានរហូតជិត ៩ លាននាក់ឯណ្ណោះនៅជុំវិញពិភពលោក។
ជាក់ស្តែង កាលពីម្សិលមិញនេះ តារាចម្រៀងរ៉េបស្រីរូបនេះបានបង្ហោះរូបភាពថ្មីៗចំនួន ៣ សន្លឹកជាមួយនឹងឈុតសម្លៀកបំពាក់អាវក្រៅពណ៌ខៀវដែលមានតម្លៃរាប់ពាន់ដុល្លារ អមជាមួយនឹងវ៉ែនតាខ្មៅដ៏ទាក់ទាញ រួមទាំងស្បែកជើងកែងយ៉ាងស្រស់ស្អាតញាក់សាច់តែម្តង។
តួយ៉ាង បន្ទាប់ពីបង្ហោះរូបទាំងនោះមិនបានប៉ុន្មានម៉ោង ស្រាប់តែមានអ្នកគាំទ្រគ្រប់ទិសទីសរសើរយ៉ាងភ្លូកទឹក ភ្លូកដីពីការតុបតែងខ្លួនប្លែកៗ និងមានហ្វេនៗបាននិយាយពាក្យស្រលាញ់ គាំទ្រទៅកាន់នាងជាច្រើនផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖