កូរ៉េខាងត្បូង៖ SM Entertainment ត្រូវបានរិះគន់ពីសំណាក់មហាជននិងអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងទៅលើ MV របស់ក្រុមតារ៉ាចម្រៀង NCT U ។ ដោយសារ background នៅក្នុង MV មួយនោះបានបង្ហាញអំពីការរចនាម៉ូតរបស់វិហារស្រដៀងទៅនឹងវិហារអ៊ីស្លាមព្រមទាំងរូបផ្កាដែលស្រដៀងនឹងទីក្រុងកាបា។ កាបាគឺជាកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋដែលមានទីតាំងស្ថិតនៅក្នុងវិហារអ៊ីស្លាមដ៏សំខាន់បំផុតរបស់សាសនាអ៊ីស្លាមគឺម៉ាសហ្សាដអាល់ហារ៉ាមនៅមេកា (Masjid al-Haram in Mecca) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកគាំទ្របានចាប់ផ្តើមសរសេរតាមអ៊ិនធឺណិតដោយភ្ជាប់នឹង Hastag ថា #SMStopDisrespectingIslam ភ្លាមៗបន្ទាប់ពីទីភ្នាក់ងារ SM Entertainment បានដាក់បង្ហាញនូវអាល់ប៊ុមថ្មីរបស់ក្រុម NCT U "Make A wish ( Birthday Song)"។
នៅលើបណ្តាញសង្គម Twitter អ្នកគាំទ្រកំពុងតែសម្តែងការខកចិត្តចំពោះផលិតកម្ម SM Entertainment និងទាមទារការសុំអភ័យទោសចំពោះបទចម្រៀងមួយបទនេះណ“ Make A wish ( Birthday Song)” និងអំពាវនាវឱ្យទីភ្នាក់ងារនេះ (SM) ឱ្យចេះអប់រំខ្លួនអំពីការសមស្របនឹងវប្បធម៌របស់ប្រទេសនីមួយៗ។ ប្រិយមិត្តមួយចំនួនក៏កំពុងតែស្នើសុំឱ្យអ្នកផ្សេងជួយនិន្នាការដូចគ្នាដោយការបង្ហោះភ្ជាប់នឹង Hastag #SMStopDisrespectingIslam ដើម្បីជួយពួកគេឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមាននេះ៕