បរទេស៖ កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកជំនួញកំពូលសម្រស់ Kylie រូបនេះ ត្រូវបានទស្សនាវដ្តី Forbe ចុះឈ្មោះក្នុងតារាងមហាសេដ្ឋីក្នុងឆ្នាំ ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីគាត់មិនស្ថិតក្នុងតារាងកំពូលមហាសេដ្ឋី តែ Kylie ជាស្តី្រវ័យក្មេងបំផុតក្នុងតារាងមហាសេដ្ឋីនេះ។ គាត់ស្ថិតក្នុងលំដាប់ទី ១៩៩០ ដែលមានទឹកប្រាក់សរុប ១០០០លានដុល្លារអាមេរិក។ ជាក់ស្តែងកេរ្ត៍ឈ្មោះរបស់ Kylie ត្រូវបាន Forbe ចុះផ្សាយម្តងហើយកាលពីឆ្នាំ ២០១៩ ថាជាមហាសេដ្ឋីវ័យក្មេង (Youngest Self-made billionaire) ហើយកេរ្ត៍ឈ្មោះនេះនៅតែបន្តប្រជាប្រិយភាពក្នុងមុខជំនួញរហូតមកដល់ឆ្នាំ ២០២០នេះ បើទោះបីជាពិភពលោកកំពុងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចដោយសារ កូវីដ-១៩ ក៏ដោយ។
យ៉ាងណាមិញ ថ្វីត្បិតតែ Kylie ធ្លាប់មានកូនមួយហើយក៏ដោយ តែរាងរបស់គាត់មហាស្អាត និងជាពិសេសគាត់ក៏ជាម្ចាស់អាជីវកម្មគ្រឿងសម្អាងយីហោ Kylie ដ៏ជោគជ័យ។ Kylie Jenner ស្អាត ឆ្លាត មាន និយាយទៅគឺថាបានគ្រប់ចំណុចតែម្តង បើទោះបីពេលនេះគាត់ជាស្ត្រីមេម៉ាយក៏ដោយ៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖