វិធីងាយៗ ជួយដេញសត្វតុកកែចេញពីផ្ទះរបស់អ្នក ដោយមិនបង្កគ្រោះថ្នាក់ និងសុវត្ថិភាពបំផុត!

//s5.kh1.co/6d/6d1e8d63ef95ec9dea837f2ae447390979bd87bb.jpg
យល់ដឹង

 ២៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តាមជំនឿបុរាណ គេតែងប្រកាន់ថា ប្រសិនបើផ្ទះណាមានសត្វតុកកែមកនៅ គឺជាលាភសំណាង។ ប៉ុន្តែអ្នកខ្លះវិញ បែរជាខ្លាចសត្វតុកកែមិនហ៊ានចូលជិតទេ ព្រោះខ្លាចវាហក់មកតោង ក ឬខាំជាដើម។

តាមជំនឿបុរាណ គេតែងប្រកាន់ថា ប្រសិនបើផ្ទះណាមានសត្វតុកកែមកនៅ គឺជាលាភសំណាង។ ប៉ុន្តែអ្នកខ្លះវិញ បែរជាខ្លាចសត្វតុកកែមិនហ៊ានចូលជិតទេ ព្រោះខ្លាចវាហក់មកតោង ក ឬខាំជាដើម។ ដូច្នេះប្រសិនបើវាមកនៅផ្ទះ តើគួរដេញវាចេញទៅវិញដោយវីធីណាដែលមានសុវត្ថិភាព និងមិនបង្កគ្រៅថ្នាក់ដល់អ្នក និងតុកកែផងដែរ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខាងក្រោមនេះ គឺជាវិធីងាយៗដែលអាចដេញតុកកែចេញពីផ្ទះបាន ដោយមិនចាំបាច់ធ្វើបាបវានោះទេ៖

១) ថ្នាំជក់៖ មានក្លិនឆួលដែលសត្វតុកកែស្អប់ជាទីបំផុត ងាយៗដោយអ្នកគ្រាន់យកថ្នាំជក់មកចង់ជាដុំៗ ឬអាចនាំទៅយកផ្សំលាយជាមួយទឹកធម្មតា ហើយយកមកបាញ់នៅបរិវេណដែលតុកកែនៅ នោះវានឹងរត់ចេញដោយខ្លួនឯង។

រូបតំណាង
រូបតំណាង

២) ខ្ទឹមក្រហម ឬខ្ទឹមបារាំង៖ ពិតណាស់ខ្ទឹមក្រហម ឬខ្ទឹមបារាំង មានឥទ្ធិពលអាចជះចំហាយធ្វើឱ្យយើងចាញ់ក្លិនរបស់វាបានដោយងាយដូចជា ផ្សារភ្នែក និងក្រហាយភ្នែកជាដើម។ ចំពោះតុកកែវិញក៏ដូចគ្នាដែរ វាចាញ់ក្លិនខ្ទឹមក្រហម ឬខ្ទឹមបារាំងណាស់ ដោយគ្រាន់តែយកខ្ទឹមក្រហម ឬខ្ទឹមបារាំង មកបកសំបកចេញ ហើយហាន់ជាកង់តូចៗយកទៅដាក់ទើរចោលនៅកន្លែងដែលតុកកែចូលចិត្តនៅ នោះក្លិនឆួលរបស់ខ្ទឹមក្រហម ឬខ្ទឹមបារាំង នឹងធ្វើឱ្យតុកកែចាញ់ ហើយវានឹងចាកចេញពីកន្លែងនោះដោយខ្លួនឯង។

រូបតំណាង
រូបតំណាង

៣) ថ្នាំសម្លាប់សត្វល្អិត៖ ប្រភេទថ្នាំបាញ់មូស ឬក៏ថ្នាំបាញ់សម្លាប់សត្វល្អិតនានាក៏អាចយកមកប្រើបានដែរ ដោយអ្នកអាចយកវាមកបាញ់នៅលើជញ្ជាំង ឬកន្លែងដែលតុកកែនៅ ដូច្នេះក្លិនរបស់វានឹងធ្វើឱ្យតុកកែខ្លាចមិនហ៊ាននៅបន្តទៀតនោះទេ។

៤) ចាប់វាទៅព្រលែងនៅកន្លែងផ្សេង៖ បើអ្នកក្លាហានមិនខ្លាចតុកកែអាចប្រើវិធីចាប់យកវាចេញតែម្តង។ ដោយអ្នកអាចយកក្រណាត់មកទ្រាប់ដៃ ឬពាក់ស្រោមដៃ ហើយចាប់តុកកែដាក់ក្នុងកន្រ្តក ឬប្រអប់បិទជិតមួយ បន្ទាប់នាំយកវាទៅព្រលែងចោលនៅកន្លែងផ្សេងដែលឆ្ងាយពីផ្ទះរបស់អ្នកជាការស្រេច។

៥) សម្អាតផ្ទះ៖ ជាការពិត កាលណាផ្ទះយើងស្អាត មិនមានកន្លាត មិនមានកណ្តុរ ឬសត្វល្អិតផ្សេងៗនោះទេ តុកកែនឹងមិនមកនៅផ្ទះអ្នកឡើយព្រោះវាគ្មានចំណីស៊ី។ ដូច្នេះកាលរៀបចំទុកដាក់សម្អាតផ្ទះឱ្យស្អាត និងមានរបៀបរៀបរយ គឺជារឿងសំខាន់ចាំបាច់ណាស់ ប្រសិនបើអ្នកមិនចង់ឱ្យមានតុកកែមកនៅផ្ទះ។

រូបតំណាង
រូបតំណាង

៦) ចិញ្ចឹមឆ្មារ៖ ឆ្មារក៏អាចជួយដេញតុកកែបានដែរ ព្រោះតុកកែតែងតែខ្លាចឆ្មារដូចកណ្តុរដែរ តែកាលណាផ្ទះយើងមានចិញ្ចឹមសត្វឆ្មារតុកកែមិនហ៊ានមកនៅនោះទេ ព្រោះវាខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនវាដែរ។

https://s5.kh1.co/__image/w=650,h=423,q=100/70/7032ac22f1e175f92f020e2aab5749bbe6b2edd5.jpg

វិធីដេញតុកកែដែលបានផល ប៉ុន្តែអ្នកមិនគួរធ្វើវានោះទេ៖

នៅមានវិធីច្រើនផ្សេងទៀត ដែលយើងអាចប្រើដេញតុកកែចេញពីផ្ទះ ប៉ុន្តែសំណូមពរសូមកុំប្រើអីដូចជា វិធីសម្លាប់ដោយយកវត្ថុមុតស្រួចចាក់លើវា បាញ់ថ្នាំបំពុលសម្លាប់ ដុត ឬប្រើសារធាតុគីមីនានាដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតវា ព្រោះមិនថាមនុស្ស ឬសត្វសុទ្ធតែស្រលាញ់ជីវិតខ្លួនដូចគ្នា។ ម្យ៉ាងវិញទៀត តាមជំនឿខ្មែរយើងមួយចំនួនប្រកាន់ថា តុកកែជាសត្វមានលាភ ដូច្នេះបើវាមកនៅផ្ទះមិនគួរធ្វើបាបវានោះទេ៕​

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T