បរទេស៖ តារាសម្តែង Rowan Atkinson គឺជាតារាសម្តែងដ៏ល្បីម្នាក់ ដែលធ្លាប់បានធ្វើឲ្យទស្សនិកជនសើចសប្បាយតាមរយៈភាពយន្តបែបកំប្លែង «Mr Bean» និង «Johnny English» តាំងពីឆ្នាំ១៩៩០ រហូតមកទល់ឆ្នាំ២០១៨ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កន្លងមកក្នុងរយៈពេល១៨ឆ្នាំ ដែលតារាប្រុសរូបនេះ ប្រឡូកក្នុងវិស័យនេះគឺ រូបលោក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងគ្រប់ជាតិសាសន៍ និងគ្រប់វ័យផងដែរដោយ អាចរកប្រាក់ចំណូលបានយ៉ាងច្រើនផងដែរ ដោយសល់ទ្រព្យសម្បត្តិមានច្រើនមហាសាលបែបនេះ រូបលោក ក៏ចំណាយទ្រព្យសម្បត្តិមួយផ្នែកធំទៅលើសម្ភារៈថ្លៃៗ ផងដែរ។
ដោយឡែក ទោះបីជា Mr Bean បាត់មុខពីសិល្បៈមួយរយៈ ក៏ពិតមែន ប៉ុន្តែក្រឡេកមកមើល រថយន្តប្រណីតៗរបស់ស្តេចកំប្លែងជើងចាស់រូបនេះ វិញគឺញាក់សាច់តែម្តង ដែលរថយន្តនិមួយៗសុទ្ធសឹងតែ មានតម្លៃថ្លៃៗនិង រូបរាងស្អាតកម្លាំងម៉ាសុីនខ្លាំងៗតែម្តង ។
សូមចូលមើលរូបភាពខាងក្រោម៖
១.Mclaren F1 (១៩៩៧) មានតម្លៃប្រមាណ ៨១៥,០០០ ដុល្លារ
២.Aston Martin V8 Zagato (១៩៨៦៥) មានតម្លៃប្រមាណ ៦៧០,០០០ ដុល្លារ
៣.Bentley Mulsanne Birkin-Edition (២០១៤) មានតម្លៃប្រមាណ ៣០០,០០០ ដុល្លារ
៤.Rolls-Royce Phantom Drophead (២០១១) មានតម្លៃប្រមាណ ៤៥២,០០០ ដុល្លារ
៥.BMW 328 (១៩៣៩) មានតម្លៃប្រមាណ ៥៥០,០០០ ដុល្លារ
៦.Aston Martin V8 Vantage (១៩៧៧) មានតម្លៃប្រមាណ ២០០,០០០ ដុល្លារ
៧.Mercedes 500E (១៩៩៣) មានតម្លៃប្រមាណ ៨០២,០០០ ដុល្លារ