ថៃ៖ បើនិយាយដល់ តារាស្រីថៃដែលជារាជនីនៃFashion ប្រិយមិត្តច្បាស់ជានឹកឃើញដល់ កំពូលតារាស្រី Chompoo Araya ជាក់ជាមិនខាន ដែលរាល់ពេល រូបនាងតែងតែមកជាមួយស្ទាយ៍សម្លៀកបំពាក់បែបប្លែកៗ ចម្រុះពណ៌ ទាន់សម័យស៊ីដាច់គេតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ តារាស្រីរូបនេះ តែងតែឲ្យបណ្ដាលអ្នកគាំទ្រទាំងអស់ សរសើរមិនដាច់ពីមាត់ពីរាងរៅដ៏ស្រស់ស្អាត ស្លីមស្រលូនរបស់នាង ទោះបីជាសព្វថ្ងៃមានឈ្មោះជាអ្នកម៉ាក់កូនភ្លោះក៏ពិតមែន តែសម្រស់វិញ ឲ្យក្រមុំល្មមៗសុំចាញ់ហើយ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Chompoo បានធ្វើឲ្យគេឯងក្នុងបណ្ដាញសង្គម លាន់មាត់និងចាប់អារម្មណ៍សាជាថ្មី ជាមួយរូបភាពដ៏ប្លែកភ្នែករបស់នាង ពីរបីសន្លឹក ក្នុងឈុតប៊ីគីនីពណ៌ផ្កាឈូក ឈរបង្ហាញរាងដ៏ស្រលូនក្បែរអាងទឹក មានបញ្ចេញសាច់សខ្ជីទៀតផង ពិតជាទាក់ទាញខ្លាំងណាស់។
ជាមួយគ្នានេះដែរ តាមរយៈរូបថតទាំងនេះដែរ បានទាញយកចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្របានមិនចេះតិច ហើយអ្នករាល់គ្នាឃើញហើយ ជឿជាក់ថាមិនលាន់មាត់សរសើរមិនបាននោះទេ បើMommy រូបនេះ មើលទៅ Hot បែបនេះ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖