ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ Miss Earth Beauties 2020 ដោយឆ្នាំនេះគ្រោងនឹងរៀបចំឡើងនៅលើទឹកដីប្រទេសហ្វីលីពីនផងដែរ តែបច្ចុប្បន្ន ក៏កំពុងមានការគម្រាមកំហែងពីជំងឺកូវីដ-១៩ ទើបធ្វើឲ្យកម្មវិធីមួយនេះបានពន្យាពេលប្រកួត។ តែទោះបីជាយ៉ាងណា ក៏អ្នកផ្ដួចផ្ដើមកម្មវិធីនេះទាំងមូល បានរិះគិត និងរៀបចំកិច្ចពិភាក្សាតាមអនឡាញ ដើម្បីឲ្យបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗបានបង្ហាញនៅសម្ថភាពពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីថែរក្សាធម្មជាតិផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ប្រធានបទនោះចង់និយាយពី «វិទ្យាសាស្ត្រដើម្បីធម្មជាតិ មានផលប្រយោជន៍ចំពោះបរិស្ថាន» និង « ចំណុចសំខាន់នៃកសិកម្ម នៅក្នុងប្រទេសតំបន់អ៉ឺរ៉ុប នាសម័យកាលរាតត្បាតសកល» ផងដែរ។ ក្រោយធ្វើការបង្ហាញសមត្ថភាព និងកិច្ចពិភាក្សាលើប្រធានបទទាំងពីរនេះរួច បេក្ខនារីកម្ពុជាកញ្ញា ហេង សុទ្ធនិស្ស័យ បានឈ្នះនៅមេដៃមាសមួយ ក្នុងចំណោមមេដៃមាសទាំង៣ ដាយមេដៃទាំងនេះត្រូវបានផ្តល់ឲ្យដោយ Miss Earth Beauties ដែលមេដៃមាសពីរទៀតបានទៅលើបេក្ខនារីមកពីប្រទេសចក្រភពអង់គ្លេស មានឈ្មោះ Ella Baker-Roberts និងបេក្ខនារីប្រទេស កាណាដា មានឈ្មោះ Gloren Guelos។
គួរបញ្ជាក់ផងដែរថា Miss Earth Cambodia 2020 កញ្ញា ហេង សុទ្ធនិស្ស័យ មានអាយុ ២៤ឆ្នាំ ហើយនាងក៏ទើបតែបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងជាអតីតអ្នកបម្រើការលើយន្តហោះពីមុនមកផងដែរ។ ក្នុងនោះដែរ បេក្ខនារីរូបនេះ មានទាំងចំណេះដឹងខ្ពស់អាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ ជាពិសេសមានរូបសម្រស់ស្រស់ស្អាតសាកសមជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាតែម្ដង។
បន្ទាប់ពីបានឃើញនៅបេក្ខនារីកម្ពុជា ទទួលបាននៅមេដៃមាសរួច ត្រូវបានអ្នកលេងបណ្ដាញសង្គម និងហ្វេនៗបាននាំគ្នាចូលរួមអបអរសាទរដល់បវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ២០២០ គ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖