ទំនាក់ទំនងប្ដីប្រពន្ធ Angela Baby កាន់តែគួរឲ្យសង្ស័យជួបរឿងប្រេះឆា ក្រោយពី...

//s9.kh1.co/f4/f48e05247d360a7f8bcb99e1c176ebe2f7eee917.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធ្វើឲ្យហ្វេននៗកាន់តែសង្ស័យខ្លាំងឡើង ពីរឿងបែកបាក់គ្នានៅក្នុងទំនាក់ទំនងប្ដីប្រពន្ធ របស់ តារាស្រី Angela Baby និង ស្វាមី បន្ទាប់ពីបង្ហាញពីជីវិត ដែលកាន់តែឃ្លាតឆ្ងាយពីគ្នាយ៉ាងខ្លាំងបែបនេះ

ចិន៖ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ជីវិតប្ដីប្រពន្ធរបស់ តារាស្រី Angela Baby និង ស្វាមី លោក Huang Xiaoming តែងតែត្រូវបានមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន លើកមកនិយាយ ពីការសង្ស័យចំពោះរឿងប្រេះឆា នៅក្នុងទំនាក់ទំនងរបស់ តារាប្រុសស្រីទាំង ២ រូបនេះ ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ ប្ដីប្រពន្ធអ្នកទាំងពីរ ស្រាប់តែបានធ្វើឲ្យមានការផ្ទុះឡើង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេល ដែលបានបញ្ចេញនូវ រូបភាពផ្ទាល់ខ្លួន នៅលើបណ្តាញសង្គម បង្ហាញថា ជីវិតរបស់ភាគីទាំងពីរ គឺកាន់តែឃ្លាតឆ្ងាយពីគ្នាហើយ ជាពិសេស ក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមមួយចំនួន ថែមទាំង ចាប់បានពីរូបភាព ដែល Angela Baby នាំកូនប្រុសរបស់នាង ទៅលេងឧទ្យានដោយខ្លួនឯង ខណៈពេលដែល ស្វាមីនាង បានបង្ហាញរូបថតនៅឯស្រុកកំណើត។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែ នៅលើបណ្តាញសង្គមរបស់ អ្នកទាំងពីរ ក៏តែងតែមានការអាប់ដេតខុសៗគ្នា ទៀតផង។ តែទោះជាយ៉ាងណា រឿងហេតុនេះ មិនទាន់មានការបកស្រាយពីអ្នកទាំងពីរនោះទេ ដូច្នេះមានតែត្រូវរង់ចាំតាមដានបន្តថា ទំនាក់ទំនងអ្នកទាំងពីរ នាពេលបច្ចុប្បន្ននេះ នឹងទៅជាយ៉ាងណា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង កូនប្រុស
Angela Baby និង កូនប្រុស
Angela Baby និង កូនប្រុស
Angela Baby និង កូនប្រុស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T