ថៃ៖ អាចនិយាយបានថា តារាសម្ដែង Prang Kannarun នាងគឺជាតារាស្រីមួយរូប ដែលមានសមត្ថភាព និងទេពកោសល្យផ្នែក សិល្បៈច្រើន ដែលនាងស្ទើរតែអាចបត់បែនបានយ៉ាងស្ទាត់ជំនាញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើក្រឡេកមកមើលអំពីរូបសម្ផស្សរបស់តារាសម្ដែងស្រីវ័យ ២៩ ឆ្នាំរូបនេះវិញ យើងឃើញថា មួយរយៈចុងក្រោយមកនេះ នាងកាន់តែស្អាតជាមួយនិងស្ទីលលេងខ្លួនលេចធ្លោគួរជាទីចាប់អារម្មណ៍ ខណៈវ័យកាន់តែជ្រេក៏ពិតមែន តែសម្រស់វិញ គឺថាក្មេងៗល្មមៗសុំខ្មាសតែម្ដង។
ទន្ទឹមនឹងនេះផងដែរ ថ្មីៗនេះ Prang ក៏ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួនជាថ្មីនៅលើបណ្ដាញសង្គម ជាមួយនឹងឈុតសម្លៀកបំពាក់បែបកូនក្រមុំ ពណ៌សវែងអូសដី ដែលមានការរចនាយ៉ាងទាក់ទាញ អមនឹងការលេងទឹកមុខញញឹមញញែមដ៏ស្រទន់របស់នាងទៀតនោះ មើលទៅមួយឈុតនេះ Prang ពិតជាស្រស់ស្អាតខ្លាំងមែនទែន។
ហើយតាមរយៈរូបភាពទាំងនោះ នៅពេលដែល បណ្ដាមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានឃើញហើយ ពួកគេពិតជាពេញចិត្ត និងសរសើរអំពីសម្រស់របស់នាងគ្រប់ៗគ្នាផងដែរ៕
ទស្សនារូបភាពខាងក្រោម៖