បរទេស៖ បើនិយាយពីសត្វដែលមានកម្លាំងខាំត្របាក់ខ្លាំង ច្បាស់ណាស់លោកអ្នកប្រាកដជាគិតថាជាសត្វតោ ឬ ខ្លា និង ក្រពើជាដើម។ ប៉ុន្ដែនៅមានសត្វមួយចំនួនទៀតដែលលោកអ្នកមិនទាន់បានដឹងថាវាមានកម្លាំងខ្លាំងបំផុត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះគឺជាសត្វសាហាវៗដែលមានកម្លាំងខាំត្របាក់ខ្លាំងបំផុត៖
១. ត្រីឆ្លាមស កម្លាំងត្របាក់ (281 kg/cm2)
ក្រុមអ្នកវិទ្យាសាស្រ្ដ បានប្រើប្រាស់កាំរស្មី X ថតលលាដ៏៏ក្បាលត្រីឆ្លាមស មានកម្លាំងត្របាក់ដល់ទៅ (281 kg/cm2) ទៅតាមទំហំផងដែរ។
២. ក្រពើទឹកប្រៃ កម្លាំងត្របាក់ (260 kg/cm2)
បើយោងទៅតាមការសិក្សា របស់អ្នកវិទ្យាសាស្ដ្រកន្លងមក បានវាស់កម្លាំងរបស់ថ្គាមក្រពើចំនួន ២៣ ប្រភេទ។ ក្នុងចំណោមនោះគេបានរកឃើញថាក្រពើទឹកប្រៃមានកម្លាំងត្របាក់ខ្លាំងដល់ទៅ (260 kg/cm2)។
៣. ក្រពើអាមេរិក មានកម្លាំងត្របាក់ (149 kg/cm2)
សត្វក្រពើអាមេរិកនេះភាគច្រើនរស់នៅ តាមដងទន្លេ បឹងនិងវាលភក់ ដែលរស់នៅភាគអាគ្នេយ៍នៃសហរដ្ធអាមេរិក។ សម្រាប់ក្រពើឈ្មោល អាចមានប្រវែងដល់ទៅ ៣.៥ មែត្រទៅ ៤.៥ មែត្រ ។
៤. សត្វខ្លា Juguar មានកម្លាំងត្របាក់ (105.4 kg/cm2)
ខ្លា Juguar មិនត្រឹមតែមានអាចប្រមាញ់ចំណីលើគោកបានយ៉ាងស្ទាត់ជំនាញនោះទេ ថែមទាំងអាចហែលទឹកនិងប្រមាញ់ត្រីបានទៀតផង។
៥. សត្វខ្លាឃ្មុំហ្រ្គីសលី មានកម្លាំងត្របាក់ (81.5 kg/cm2)
សត្វខ្លាឃ្មុំហ្រ្គីសលីនេះមានសម្ថតិភាពវាយប្រហារបានយ៉ាងស្ទាត់ជំនាញ និងមានកម្លាំងត្របាក់ខ្លាំងបំផុតផងដែរ។ ក្នុងចំណោមសត្វខ្លាឃ្មុំផ្សេងៗទៀត វាអាចមានទម្ងន់ដល់ទៅ ៦៨០ គីឡូក្រាមផងដែរ។
៦. ឆ្កែ Hyena មានកម្លាំងត្របាក់ (77 kg/cm2)
សត្វឆ្កែ Hyena នេះអាចមានទម្ងន់រហូតដល់ទៅ ៦០ គីឡូក្រាមឡើងទៅ ហើយវាមានសម្ថតិភាពប្រហារចំណីបានយ៉ាងស្ទាត់ជំនាញជាមួយថ្គាម និងធ្មេញដ៏មុតស្រួចរបស់វាផងដែរ។
៧. ខ្លា Bengal មានកម្លាំងត្របាក់ (47 kg/cm2)
សត្វខ្លា Bengal នេះមានកម្លាំងខាំត្របាក់ចំណីបានយ៉ាងស្ទាត់ជំនាញ ភាគច្រើនរស់នៅទ្វីបឥណ្ឌា។
៨. សត្វតោ មានកម្លាំងត្របាក់ (45.7 kg/cm2)
សត្វតោត្រូវបានគេចាត់ទុកថាជាស្ដេចសត្វមួយដែលមានអំណាចខ្លាំងខ្លា ពួកវាជាប្រម៉ាញ់ជាក្រុម ដោយមានជើងនិងថ្គាមដ៏ខ្លាំងក្លារបស់វា សត្វទាំងនេះអាចសម្លាប់សត្វធំៗ បានដោយខ្លួនវាតែឯង។
៩. សត្វចចកពណ៍ប្រផេះ មានកម្លាំងត្របាក់ (28 kg/cm2)
សត្វចចកពណ៌ប្រផេះ នេះមានកម្លាំងត្របាក់ចំណីបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងអាចកំទេចឆ្លឹងសត្វធំៗបានទៀតផង។
១០. សត្វឆ្មាព្រៃ Cougar មានកម្លាំងត្របាក់ (50.9 kg/cm2)
សត្វឆ្មាព្រៃ Cougar នេះមិនត្រឹមតែជាសត្វដែលលឿនបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានកម្លាំងខាំខ្លាំងដែរ។ វាអាចប្រមាញ់សត្វជាច្រើនប្រភេទដូចជា កំប្រុក និងទន្សាយរហូតដល់ជ្រូកព្រៃ និងសត្វ moose ជាដើម៕