តើអ្នកដឹងទេ ហេតុអ្វីបានជាមនុស្សមួយចំនួន មានប្រតិកម្ម អាលែហ្ស៊ីជាមួយគ្រឿងសមុទ្រ?

//s9.kh1.co/f8/f84b8865bcc74794ce030d321e0287acbf27d926.jpg
យល់ដឹង

 ១៩-មករា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

អាហារសមុទ្រជាអាហារដែលជាទីពេញចិត្តសម្រាប់មនុស្សគ្រប់គ្នា។ តើអ្នកដឹងទេ ហេតុអ្វីមនុស្សមួយចំនួនរងប្រតិកម្មពីគ្រឿងសមុទ្រ?

ចំណេះដឹង៖ ជាទូទៅ អាហារសមុទ្រជាអាហារដែលជាទីពេញសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែ អ្នកមានការងឿងឆ្ងល់ដែរឬទេ ហេតុអ្វីមនុស្សមួយចំនួន ប្រតិកម្មឬ អាលែហ្ស៊ីជាមួយអាហារសមុទ្រ ទោះបីជាពួកគេចូលចិត្តវា យ៉ាងណាក៏ដោយ ក៏ត្រូវឈប់បរិភោគភ្លាម។ ក្នុងករណីមួយចំនួន រោគសញ្ញាធ្ងន់ធ្ងរ និង អាចគម្រាមកំហែងដល់អាយុជីវិតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វីមនុស្សមាន ប្រតិកម្មអាលែហ្ស៊ី?

យោងទៅតាមប្រភពរបស់ វេជ្ជបណ្ឌិតមួយចំនួនបានបង្ហាញថា ការប្រតិកម្មជាមួយគ្រឿងសមុទ្រគឺជាការឆ្លើយតបទៅនឹងប្រព័ន្ធភាពសាំទៅនឹងប្រតេអ៊ីន នៅក្នុងសត្វសមុទ្រ និង ទឹកសាបមួយចំនួន​ ដែលរួមមានទាំង៖ សំបកខ្យង ដូចជា បង្គាក្តាម អយស្ទ័រក្រឡុក បង្កង ឬមឹក។ ប្រភេទមឹកដែលមានប្រតិកម្មអាលែហ្ស៊ីវ អាស្រ័យលើមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីស្រាលទៅដល់កាគម្រាមកំហែងដល់អាយុជីវិតក៏មាន។

ម៉្យាងវិញទៀត មនុស្សម្នាក់មានប្រតិកម្ម ឬហានិភ័យទៅអាហារសមុទ្រខុសៗគ្នា។ ប្រសិនបើសមាជិកគ្រួសាររបស់អ្នកមានប្រតិកម្មជាមួយថ្នាំ អាហារ ឬ សារធាតុណាមួយ នោះពួកគេទំនងជាមានប្រតិកម្មអាលែហ្ស៊ីជាមួយគ្រឿងសមុទ្រ។

អាហារសមុទ្រ
អាហារសមុទ្រ
ក្តាមសមុទ្រ
ក្តាមសមុទ្រ

ហេតុអ្វីខ្ញុំមានប្រតិកម្មអាលែហ្ស៊ីនេះ ពេលមានអាយុពេញវ័យ?

យោងទៅតាម លោកវេជ្ជបណ្ឌិត Rawi Ruangsri នៅមន្ទីរពេទ្យ Sukhumvit បានថ្លែងថាការប្រតិកម្មអាហារនេះ វាបានកើតមានចំពោះមនុស្សពេញវ័យ វាគឺជាអាលែហ្ស៊ីស្រួចស្រាល ដែលបណ្តាលមកពីរាងកាយបង្កើតភាពស៊ាំទៅនឹងអាហារមួយចំនួន។

គោលការណ៍អាលែហ្ស៊ីធ្ងន់ធ្ងរគឺថា រាងកាយត្រូវបានជំរុញ ឬរៀន តាមរយៈអាហារប្រភេទណាមួយ ឬ អាចទទួលបានសារធាតុដែលមានរចនាសម្ព័ន្ធប្រតេអ៊ីនស្រដៀងគ្នា។

នៅពេលដែលរាងកាយផលិតសមាសធាតុការពារភាពស៊ាំ ហៅថា Immunoglobulin ដែលជាក់លាក់ទៅនឹងប្រតេអ៊ីន នៅក្នុងអាហារនោះ វានឹងងធ្វើឱ្យមានប្រតិកម្មអាលែហ្ស៊ីធ្ងន់ធ្ងរ ពីការបញ្ចេញសារធាតុអ៊ីស្តាមីន ពីកោសិកាឈាមសមួយប្រភេទនៅក្នុងខ្លួន។

អ្វីដែលសំខាន់នោះ នៅពេលរាងកាយបានបង្កើតសមាសធាតុភាពស៊ាំនេះ វាទំនងជាវាមានជារៀងរហូតដែលមានន័យថា ប្រសិនបើយើងកំពុងញ៉ាំអាហារដដែល ដែលបណ្តាលឱ្យមានអាឡែហ្ស៊ី នោះប្រាកដជាមានរោគសញ្ញាដដែលម្តងទៀតហើយ មិនអាចបរិភោគអាហារប្រភេទបានជាធម្មតានោះទេ។

រោគសញ្ញាប្រតិកម្មគ្រឿងសមុទ្រ

បន្ទាប់ពីបរិភោគអាហារសមុទ្រ ដែលជាហេតុបង្កឱ្យមានអាលែហ្ស៊ីនោះ ជាធម្មតាមានប្រតិកម្មក្នុងប៉ុន្មាននាទី។ ឬក៏កើតមានឡើងក្នុងរយៈពេលពីរម៉ោង ដែលមានរោគសញ្ញាដូចតទៅ៖

  • ហៀរសំបោររមាស់ ឬកន្ទួលលើស្បែក
  • តឹងច្រមុះហឺត ដកដង្ហើម ឬពិបាកដកដង្ហើម
  • ហើមមុខ បំពង់ក បបូរមាត់អណ្តាត ឬ ផ្នែកផ្សេងៗ នៃរាងកាយដូចជាត្រចៀក បាតដៃម្រាមដៃ
  • ឈឺពោះ រាគរូស ចង់ក្អួត ឬ ក្អួត
  • មានអារម្មណ៍វិលមុខ ឬដួលសន្លប់
  • ការឈឺចាប់ដូចម្ជុលក្នុងមាត់
កន្ទួលលើស្បែក
កន្ទួលលើស្បែក
ពិបាកដកដង្ហើម
ពិបាកដកដង្ហើម
វិលមុខ
វិលមុខ

ក្នុងករណីធ្ងន់ធ្ងរ គឺត្រូវការសង្រ្គោះបន្ទាន់

  • ហើមបំពង់ក ដែលបណ្តាលឱ្យផ្លូវដណ្ហើមតូចចង្អៀត និង​ ពិបាកដកដង្ហើម
  • ជីពចរដើររហ័ស
  • វិលមុខធ្ងន់ធ្ងរ ឬបាត់បង់ស្មារតី

វិធីការពារ

ប្រសិនបើអ្នកមានប្រតិកម្មជាមួយគ្រឿងសមុទ្រ ចាំបាច់ជៀសវាងការបរិភោគ រួមទាំងផលិតផល ឬ គ្រឿងផ្សំជាមួយអាហារមានគ្រឿងសមុទ្រទាំងអស់នេះ គឺជាវិធីល្អបំផុតក្នុងការពារការប្រតិកម្មអាលែហ្ស៊ីអាហារ។

ម៉្យាងវិញទៀត ត្រូវប្រុងប្រយ័ត្ននៅពេលបរិភោគ ដើម្បីធានាបានថា ផលិតផលផ្សេងៗ មិនមានសារធាតុគ្រឿងសមុទ្រ រាល់ពេលជាវ ត្រូវអាន និង ពិនិត្យទៅលើផលិតផលណា ដែលមានសារធាតុអាហារសមុទ្រ៕

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T