ស្ទើរមិនជឿតួអង្គនាងនោ ក្នុងរឿង«ទុំទាវ» លាចាកលោកតាំងពី ១០ ឆ្នាំមុនម្ល៉េះ

//s9.kh1.co/3d/3d5c3ad0d3bf3d465c8187b76a12a8f6340d9423.jpg
តារា & កម្សាន្ដ

 ២៥-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិតជាសោកស្ដាយ ខណៈបានដឹងតំណឹងពីការស្លាប់របស់តារាសម្ដែងស្រី ជុំ ចាន់តី ដោយនាងស្លាប់តាំងពីជាង១០ឆ្នាំមុនមកម្ល៉េះ។

ភ្នំពេញ៖ ពិតណាស់ ប្រិយមិត្តដែលបានទស្សនាខ្សែភាពយន្តដ៏ល្បីប្រចាំប្រទេសកម្ពុជារឿង “ទុំទាវ” ច្បាស់ជាបានស្គាល់តួអង្គនាងនោ ដែលឈ្មោះពិតរបស់នាងគឺ ជុំ ចាន់តី។ ដោយតារារូបនេះបានឈានជើងចូលសិល្បៈចាប់តាំងពីទស្សវត្តរ៍៩០ដល់ឆ្នាំ២០០០ ហើយតារារូបនេះ តែងតែមានវត្តមានសម្ដែងក្នុងភាពយន្ត សឹងតែគ្រប់ផលិតកម្មទៀតផង។ មិនតែប៉ុណ្ណោះ គេក៏ឃើញនាងឧស្សាហ៍បញ្ចេញមុខតាមបទចម្រៀងកាយវិការ ខារ៉ាអូជាបន្តបន្ទាប់ រហូតមានមហាជនជាច្រើនស្គាល់ និងចូលចិត្តរាល់ការសម្ដែងរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែប៉ុន្មានឆ្នាំចុងក្រោយនេះតារាសម្ដែងស្រី ជុំ ចាន់តី ហាក់ជាបាត់មុខពីវិស័យសិល្បៈ ហើយថ្មីៗនេះតារារូបនេះក៏បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនូវដំណឹងមួយដ៏ក្រៀមក្រំ ខណៈតារាសម្ដែង និងតារាចម្រៀងស្រីអ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាព និងសារបញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ៗថា តារាសម្ដែង ជុំ ចាន់តី បានទទួលមរណភាពតាំងពីជាង១០មុនមកម្ល៉េះ។ ក្នុងនោះដែរ អ្នកនាង ស៊ិន ឧត្ដមផល្លា បានសរសេររៀបរាប់បន្ថែមថា៖

  សម្រាប់​បង​ប្អូន​ដែល​ចង់​ដឹង​អំពី​ដំណឹង​ តារា​សម្ដែង​ផ្នែក​មនោសញ្ចេតនា​ ជុំ​ ចាន់​តី​ នាង​ពិតជា​បាន​ទទួល​មរណភាព​ កាល​ពី​ជាង​១០ឆ្នាំ​មុន​យ៉ាង​ពិត​ប្រាកដ​មែន។ ដោយ​ដំណឹង​នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​បងប្អូន​ដែល​ចូលរួម​ខមមិន​នៅ​ក្នុង​ការ​ផុស​ កាល​ពី​ម្សិលមិញ​នេះ​ ០៧/០៥/២០២០។ យើង​នៅ​ចាំ​បាន​ថា​ ជុំ​ ចាន់​តី​ គឺជា​តារា​សម្ដែង​ផ្នែក​មនោសញ្ចេតនា​ បាន​យ៉ាង​សាកសម​ តាំង​ពី​ទសវត្សរ៍​៩០-២០០០ នៅ​ក្នុង​បទ​ចម្រៀង​កាយវិការ​ ខារ៉ាអូខេ​ សឹង​តែ​គ្រប់​ផលិតកម្ម​ និង​សម្ដែង​រឿង​ជា​ច្រើន​ រឿង​ដែល​ធ្វើ​អោយ​មហា​ជន​ស្គាល់​នាង​យ៉ាង​ច្បាស់​ គឺ​រឿង​ ទុំទាវ​ ដោយ​នាង​សម្ដែង​ជា​តួ​ នាង​នោ​ នៅ​ក្នុង​ផលិតកម្ម​ SSB របស់​លោក​ ហ្វៃ​ សំអាង​ ។  

សារបង្ហោះ អ្នកនាងស៊ិន ឧត្តមផល្លា 

ដោយសារបញ្ជាក់ពីការស្លាប់របស់តារាសម្ដែងផ្នែកមនោសញ្ចេតនារូបនេះ គិតចាប់តាំងពីឆ្នាំ២០២០ ម្យ៉ាងវិញទៀត បន្ទាប់ពីអ្នកនាង   អ្នកនាង ស៊ិន ឧត្ដមផល្លា តួអង្គស្រីនាងនោ ក្នុង រឿង “ទុំទាវ” ក៏មានតារាសម្រៀងស្រី អ្នកនាង អឿន ស្រីមុំ បានចូលទៅ Comment បញ្ជាក់ពីការស្លាប់របស់តារាស្រីរូបនេះថា៖ 

នាងបានស្លាប់យូរ ហើយក៏មិនបានស្លាប់នៅស្រុកយើងដែរ បានគ្មានអ្នកដឹងអញ្ចឹង នាងបានប្ដីនៅប្រទេសកាណាដា នាងទៅរស់នៅទីនោះយូរហើយ ម្យ៉ាងនាងស្លាប់ដោយសារវិលមុខធ្លាក់ពីលើកាំជណ្ដើរ កាលខ្ញុំទៅកាន់កាណាដាម្ល៉េះយាយប៉ិក៕

សម្ដីបញ្ជាក់បន្ថែម ពីអ្នកនាង អឿន ស្រីមុំ

សូមទស្សនារូបភាពខាងក្រោម៖ 

  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
តារាសម្ដែង ជុំ ចាន់តី
តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
  តារាសម្ដែង ជុំ ចាន់តី
ការបង្ហោះបង្ហាញពីការមរណភាព 

តារាសម្ដែង ជុំ ចាន់តី ពីអ្នកនាង ស៊ិន ឧត្ត្មមផល្លា
ការបង្ហោះបង្ហាញពីការមរណភាព  តារាសម្ដែង ជុំ ចាន់តី ពីអ្នកនាង ស៊ិន ឧត្ត្មមផល្លា
ការបង្ហោះបង្ហាញពីការមរណភាព  តារាសម្ដែង ជុំ ចាន់តី ពីអ្នកនាង ស៊ិន ឧត្ត្មមផល្លា និងអ្នកនាង អឿន ស្រីមុំ
ការបង្ហោះបង្ហាញពីការមរណភាព តារាសម្ដែង ជុំ ចាន់តី ពីអ្នកនាង ស៊ិន ឧត្ត្មមផល្លា និងអ្នកនាង អឿន ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T