ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ លោក Khom Sokkhaythit បានចេញមុខមកបកស្រាយពីកំហុសរបស់ខ្លួន ជាសាធារណៈ ដែលបានសម្តែងជ្រុលជ្រួស មានលើសលស់ក្នុងខ្សែភាពយន្តខ្នាតខ្លីដែលរឿងមានចំណងជើងថា ទុំទាវ២០២១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បុរសរូបនេះ ដែលបានដើរជាតួម្តាយនាងទាវ បាននិយាយថាលោក មានតែម្រាមដៃដប់សំពះសុំទោស និង ព្រមទទួលនូវការរិះគន់ទាំងអស់របស់ទស្សនិកជន ដោយហ៊ានប្រឈមនឹងមុខច្បាប់ផងដែរ ដោយមិនរត់ទៅណានោះឡើយ ជាពិសេសលោកមិនបានដឹងថាភាពយន្តនេះ មានលក្ខណៈកំប្លែងដូច្នេះដែរ ដោយសាររឿងនេះ គឺសម្តែងបែបឆៅៗនឹងគ្មានប៉ារូ៉លសម្រាប់មើលនោះទេ។
ចំណែកទស្សនិកជនមួយចំនួនក៏ឃើញថា បានអត់អោនទោសឲ្យលោកផងដែរ ដោយសារតែលោកបានធ្វើសុំទោសជាសាធារណៈរួចហើយដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



