7 sec

ទីបំផុតអតីតមិត្តស្រីរបស់លោក Stephen Chow បានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍ហើយ

//s9.kh1.co/f5/f5931318a555aaad938e703a4b119e3bc3f4e551.jpg
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពី Alice បានប្រកាសប្រាប់សារព័ត៌ថានាងបានចែកផ្លូវគ្នាជាមួយនឹងលោក Stephen ក្នុងឆ្នាំ ២០១០ ហើយ នាងក៏បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ធនាគារម្នាក់គឺលោក Andrew Liu

ចិន៖ ទំនាក់ទំនងស្នេហាជាច្រើនរបស់លោក Stephen Chow បានបញ្ចប់ដោយសោះកក្រោះអស់រយៈពេលជាច្រើនឆ្នាំដោយក្នុងនោះក៏មាននាង Athena Chu បានចោទប្រកាន់ថាលោកបានបោកប្រាស់ក្នុងទំនាក់ទំនងរបស់ពួកគេ ហើយអ្នកជំនួញស្រីនាង Alice Yu ក៏បានប្តឹងលោកទាមទារសំណងចំនួន ៧០ លានដុល្លារហុងកុងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ទំនាក់ទំនងរបស់លោក Stephen និងនាង Alice មានរយៈពេល ១០ ឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ ២០០០ និងបញ្ចប់នៅឆ្នាំ ២០១០។ ក្នុងអំឡុងពេលនោះ Alice គឺជាអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុរបស់លោក Stephen និងជួយលោករកប្រាក់ចំណេញតាមរយៈការវិនិយោគអចលនទ្រព្យផងដែរ។ លោក Stephen បានយល់ព្រមផ្តល់ប្រាក់ខែគោលដល់ Alice និង ប្រាក់កម្រៃជើងសារ ១០ ភាគរយ ប៉ុន្តែចុងក្រោយតារារូបនេះបានបដិសេធមិនផ្ដល់អោយទៅវិញ។

ក្នុងឆ្នាំ ២០១០ Alice បានប្រកាសប្រាប់សារព័ត៌មានថានាងនិង Stephen បានចែកផ្លូវគ្នាហើយ។ ហើយក្រោយមក Alice បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ធនាគារម្នាក់គឺលោក Andrew Liu ។ ទោះបីដំបូងឡើយលោក Stephen ចង់ជូនពរ Alice ជាមួយអ្នកថ្មីក៏ដោយក៏ទំនាក់ទំនងរបស់ពួកគេកាន់តែយ៉ាប់យ៉ឺននៅពេលពួកគេមិនអាចដោះស្រាយជម្លោះហិរញ្ញវត្ថុរបស់ពួកគេហើយនាងបានសម្រេចចិត្តប្តឹងគាត់។ លោក Stephen បាននិយាយអំពីទំនាក់ទំនងរបស់ពួកគេថា“ ប្រែទៅជារិចរិលរហូតដល់យើងមិនអាចក្លាយជាមិត្តភ័ក្រទៀតទេ”។

ថ្វីត្បិតតែការបញ្ចប់ទំនាក់ទំនងរបស់ Alice ជាមួយលោក Stephen មិនល្អយ៉ាងណាក្ដី ក៏ទំនាក់ទំនងរបស់នាងជាមួយលោក Andrew Liu ដែលជាអ្នកបន្តវេនជំនាន់ទី ៣ នៃវិស័យធនាគារនិងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគអាស៊ីកំពុងតែមានការរីកចម្រើនខ្លាំង។ គូស្នេហ៍គូនេះបានដាក់ពាក្យសុំចុះឈ្មោះអាពាហ៍ពិពាហ៍កាលពីសប្តាហ៍មុន។ ជាឪពុកម្នាក់ដែលធ្លាប់បានលែងលះគ្នាលោក Andrew ក៏ធ្លាប់មានទំនាក់ទំនងជាមួយនាង Carina Lau, Loletta Lee និងនាង Mandy Yan ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Stephen Chow និង  នាង Alice Yu
  លោក Stephen Chow និង នាង Alice Yu
នាង Alice Yu
នាង Alice Yu
នាង Alice Yu
នាង Alice Yu
  លោក Stephen Chow 
  លោក Stephen Chow 

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T