រាប់​​​​រយ​​​​​​ឆ្នាំ​​​​​​​​! ស្មាន​​​​​មិន​​​​ដល់​​​​ថា សត្វ​ ១១​​​​ប្រភេទ​​​នេះ​ ​មាន​​​​​អាយុ​​​​​​វែង​​​​​​ជាង​​​គេ​​​លើ​​​​ពិ​ភព​​លោក​​

//s9.kh1.co/6b/6ba0cf6da39a6e831c0357d121545e86d2afd184.jpeg
យល់ដឹង

 ២៦-កុម្ភៈ-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្សមួយចំនួនប្រហែលជាគិតថា សត្វអណ្តើកគឺជាសត្វដែលមានអាយុវែងជាងគេ​ ដែលជា​មធ្យម​សត្វនេះ​អាចរស់​នៅ​បាន​ ១៧៧ឆ្នាំ

មនុស្សមួយចំនួនប្រហែលជាគិតថា សត្វអណ្តើកគឺជាសត្វដែលមានអាយុវែងជាងគេ​ ដែលជា​មធ្យម​សត្វនេះ​អាចរស់​នៅ​បាន​ ១៧៧ឆ្នាំ។ ដោយឡែកមានសត្វមួយចំនួន គឺមានអាយុវែងជាងសត្វអណ្តើកទៅទៀត។ មានសត្វមួយ​ចំនួន​ទៀត មានអាយុច្រើនជាងមនុស្សលោកយើងទៅទៀត ដែលជាមធ្យមមនុស្សយើងអាចរស់នៅបានប្រហែលពី ៧០ ទៅ១០០ឆ្នាំ។ ខាងក្រោមនេះជាសត្វចំនួន ១១ប្រភេទ ដែលមានអាយុរស់នៅបានយូរជាងគេនៅក្នុងពិភពលោក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ត្រីឆ្លាម Greenland

ត្រីឆ្លាម Greenland
ត្រីឆ្លាម Greenland

ត្រីឆ្លាម Greenland ភាគច្រើនត្រូវបានគេរកឃើញរស់នៅជិតកោះ Greenland ដែលជាកោះធំបំផុតនៅក្នុងពិភព​លោក ហើយក៏ជាកម្មសឹទ្ធិរបស់ប្រទេសដាណឺម៉ាក (Denmark)ផងដែរ។ សត្វត្រីប្រភេទនេះជា​មធ្យមអាច​រស់​នៅ​បាន ២៧២ ទៅ ៣៩២ឆ្នាំ។ 

ទី២. លៀសសមុទ្រ Geoduck 

លៀសសមុទ្រ Geoduck 
លៀសសមុទ្រ Geoduck 

លៀសសមុទ្រ Geoduck ត្រូវបានគេដឹងថាអាចរស់នៅបានចំនួន ១៦៥ឆ្នាំ។ រយៈពេលបួនឆ្នាំដំបូង​ក្រោយពេល​ចាប់​កំណើត លៀសប្រភេទនេះ​លូតប្រវែងបាន​ ១អ៉ីងជារៀងរាល់ឆ្នាំ។ 

ទី៣. បង្កួយ Tuatara 

បង្កួយ Tuatara
បង្កួយ Tuatara

បង្កួយ Tuataraត្រូវបានគេដឹងថា អាចរស់បានជាមធ្យមចំនួន១០០ឆ្នាំ។ សត្វបង្កួយប្រភេទនេះរស់នៅលើផែនដីតាំងពី២០០លានឆ្នាំមុនមកម្លេះ។

ទី៤. ដង្កូវសមុទ្រ Lamellibrachia Tube

ដង្កូវសមុទ្រ Lamellibrachia Tube
ដង្កូវសមុទ្រ Lamellibrachia Tube

សត្វដង្កូវសមុទ្រដែលមានពណ៌ចម្រុះមួយប្រភេទនេះ អាចរស់នៅបានចន្លោះពី ១៧០ឆ្នាំទី២៥០ឆ្នាំ។ 

ទី៥. កាំប្រម៉ាសមុទ្រក្រហម

កាំប្រម៉ាសមុទ្រក្រហម 
កាំប្រម៉ាសមុទ្រក្រហម 

សត្វសមុទ្រប្រភេទនេះត្រូវបានគេស្គាល់ថារស់នៅបានចន្លោះពី ១០០ឆ្នាំទៅ២០០ឆ្នាំ។ គេអាចរកវាឃើញនៅក្នុង​មហា​សមុទ្រប៉ាស៊ីហ្វិក និងតំបន់ឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាមេរិកខាងជើង។ 

ទី៦. ត្រីបាឡែន Bowhead

ត្រីបាឡែន Bowhead
ត្រីបាឡែន Bowhead

ត្រីបាឡែនប្រភេទនេះភាគច្រើនរស់នៅក្នុងមហាសមុទ្រអាកទិច ដែលជាមហាសមុទ្រស្ថិតនៅប៉ូលខាងជើងនៃភពផែនដី។ ត្រីបាឡែន Bowhead អាចរស់នៅបានចន្លោះពី៦០ ទៅ៧០ឆ្នាំ។ 

ទី៧. ត្រី Koi 

ត្រី Koi 
ត្រី Koi 

ត្រី Koi អាចលូតលស់ប្រវែងបាន៣ហ្វីត។ ត្រីប្រភេទអាចរស់នៅបានជាមធ្យម៤០ឆ្នាំ ខណៈត្រី Koi ដែលចាស់​ជាង​គេ​​អាចរស់នៅបានដល់ទៅ ២០០ឆ្នាំ។ 

ទី៨. អណ្តើកគោក

អណ្តើកគោក 
អណ្តើកគោក 

អណ្តើកគោកអាចរស់នៅបានដល់ទី១៧៧ឆ្នាំ ដែលជាអាយុមួយដែលវែងជាងគេក្នុងចំណោមសត្វដែលរស់នៅ​លើ​គោក។

ទី៩. លាសសមុទ្រ Quahog 

លាសសមុទ្រ Quahog
លាសសមុទ្រ Quahog

លាសសមុទ្រ Quahog ត្រូវបានគេស្គាល់ថាអាចរស់នៅបានជាមធ្យមប្រហែល១០០ឆ្នាំ។ 

ទី១០. សត្វ Antarctic Sponge 

សត្វ Antarctic Sponge
សត្វ Antarctic Sponge

សត្វប្រភេទនេះអាចរស់នៅជាមធ្យម៣០០ឆ្នាំ ហើយវារស់នៅជម្រៅពី៣២៥ដល់៦៥០០ហ្វីតក្រោមទឹក ជាជម្រៅមួយដែលត្រជាក់ខ្លាំង។ 

ទី១១. ខ្ញែរសមុទ្រ Immortal 

ខ្ញែរសមុទ្រ Immortal 
ខ្ញែរសមុទ្រ Immortal 

គេដឹងថា ពពួកខ្ញែរសមុទ្រប្រភេទនេះ គឺមិនងាយស្លាប់នោះទេ វាអាចរស់នៅបានមួយពាន់ឆ្នាំជាមធ្យម។ នៅពេលវា​មានអាយុច្រើន វានឹងបម្លែងខ្លួនរបស់វាទៅជាវារៈរស់តូចៗនៅក្នុងសមុទ្រវិញ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T