ស្វាមីដែលមានចំនុចទាំងនេះ ប្រពន្ធសំណាង ដូចបានធ្វើបុណ្យ៧វត្ត

//s9.kh1.co/dd/dd7d17a1f8215168a614928eb890249ecea474bd.jpg
យល់ដឹង

 ១២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រសិនបើអ្នក ចង់ដឹងថាប្តីរបស់អ្នក ស្រលាញ់អ្នកខ្លាំងប៉ុណ្ណានោះ អ្នកអាចលួចសង្កេតមើលទៅលើសកម្មភាពទាំងនេះបាន នោះអ្នកនឹងបានដឹងពីទំហំនៃសេចក្តីស្រលាញ់របស់ប្តីអ្នក ដែលមានចំពោះអ្នក។

យល់ដឹង៖ ទំហំនៃក្តីស្រលាញ់ ដែលប្តីមានចំពោះប្រពន្ធ វាមិនអាចវាស់បាន ត្រឹមតែពាក្យសម្តីផ្អែមល្ហែមនោះទេ តែវាអាចវាស់បាន ដោយសារតែទង្វើដែលប្តី មានចំពោះប្រពន្ធ ហើយរាល់ទង្វើ និងសកម្មភាពទាំងនោះហើយ ទើបអាចឱ្យប្រពន្ធគ្រប់រូប បានមើលដឹងថា ប្តីរបស់ខ្លួនស្រលាញ់ខ្លួនខ្លាំងប៉ុណ្ណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលទំហំនៃក្តីស្រលាញ់ គឺមិនអាចវាស់បាន ត្រឹមតែពាក្យសម្តីឡើយ តែទង្វើ និងសកម្មភាពរបស់ប្តី ដែលបានធ្វើដាក់ប្រពន្ធនោះហើយ ទើបអាចវាស់ពីទំហំ នៃក្តីស្រលាញ់របស់ប្តី ដែលមានចំពោះប្រពន្ធបាន ហេតុនេះហើយ ប្រសិនបើប្តីរបស់អ្នក តែងតែមានសកម្មភាព ដូចដែលបានរៀបរាប់នេះ គឺវាអាចបញ្ជាក់ឱ្យអ្នក បានឃើញហើយថា ទំហំនៃក្តីស្រលាញ់របស់ប្តីអ្នក ​ ដែលមានចំពោះអ្នក គឺខ្លាំងប៉ុណ្ណានោះ។

ប្រសិនបើអ្នកចង់ដឹងថាប្តីរបស់អ្នក ស្រលាញ់អ្នកខ្លាំងប៉ុណ្ណានោះ អ្នកអាចសង្កេតមើលលើសកម្មភាពទាំង៣នេះបាន៖

១. ចេះជួយការងារផ្ទះ ដោយមិនប្រកាន់ថាជាការងាររបស់ប្រពន្ធ

រូបតំណាង
រូបតំណាង

ទំហំនៃសេចក្តីស្រលាញ់ របស់មនុស្សប្រុសម្នាក់ ដែលមានចំពោះប្រពន្ធនោះ គឺពួកគេតែងតែបង្ហាញ តាមរយៈសកម្មភាព ដូចជាចេះជួយទុក្ខធុរៈការងារផ្ទះប្រពន្ធ ដោយមិនប្រកាន់ថា វាជាការងាររបស់មនុស្សស្រីឡើយ ម្យ៉ាងវិញ សកម្មភាពនេះហើយ ដែលវាអាចបង្ហាញ ពីទំហំនៃការស្រលាញ់របស់ប្តី ដែលមានចំពោះប្រពន្ធ ខ្លាំងប៉ុណ្ណានោះ ព្រោះថាមនុស្សប្រុស ដែលមាននាមជាប្តីភាគច្រើន គឺតែងតែប្រកាន់ថា ការងារផ្ទះ ជាការងាររបស់ប្រពន្ធ ដូច្នេះ មិនចាំបាច់ត្រូវការឱ្យពួកគេជួយឡើយ។

២. តែងតែចំណាយពេលវេលានៅជាមួយកូនៗ

រូបតំណាង
រូបតំណាង

ការស្រលាញ់របស់ប្តី ដែលមានចំពោះប្រពន្ធ គឺមិនចាំបាច់ទាល់តែធ្វើអ្វីគ្រប់យ៉ាង ឱ្យល្អឥតខ្ចោះដាក់ប្រពន្ធ ទើបអាចឱ្យប្រពន្ធ ដឹងពីទំហំនៃការស្រលាញ់របស់ប្តីទេ ឱ្យតែប្តី បានដើរតួនាទីជាប្តី និងជាឪពុកដ៏ល្អម្នាក់ ដែលចេះចំណាយពេលវេលា ក្នុងការផ្តល់ភាពកក់ក្តៅឱ្យប្រពន្ធ ក៏ដូចជាកូនៗទៅ គឺវាគ្រប់គ្រាន់ទៅហើយ ហើយសកម្មភាពទាំងនេះ វាក៏អាចបញ្ជាក់បាន ពីទំហំនៃការស្រលាញ់របស់ប្តី ដែលមានចំពោះប្រពន្ធ និងកូនៗ ខ្លាំងប៉ុណ្ណាដែរ។

៣. ចេះផ្តល់ភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមដល់ប្រពន្ធ

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដែលមាននាមជាប្តី ហើយស្រលាញ់ប្រពន្ធ ជាខ្លាំងនោះ គឺពួកគេតែងតែជាប្តីម្នាក់ ដែលចេះព្យាយាមចំណាយពេលវេលា ក្នុងការផ្តល់ភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែម ដល់ប្រពន្ធជានិច្ច ហេតុនេះហើយ ប្រសិនបើប្តីរបស់អ្នក តែងតែព្យាយាមរកឱកាស ដើម្បីផ្តល់ភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមឱ្យអ្នកនោះ  អ្នកប្រាកដជាបានដឹងច្បាស់ហើយថា ប្តីរបស់អ្នក គឺគេមានទំហំនៃក្តីស្រលាញ់ ចំពោះអ្នកខ្លាំងប៉ុណ្ណានោះ ព្រោះថាមនុស្សប្រុស ដែលជាប្តីមួយចំនួន ក្រោយពេលដែលរៀបការហើយ ភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែម គឺតែងតែត្រូវបានកាត់បន្ថយ៕

ប្រភព phunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T