Nichkhun ប្តូរស្ទាយ៍លេងខ្លួនចំណាស់ជាងមុន ហ្វេនៗនាំគ្នាហៅអុំ!

//s5.kh1.co/a0/a0d44049d0b88301d37521031b966004cad909e9.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ លោកNichkhun តារាសម្តែងសញ្ជាតិថៃ និងជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងបុរសកូរ៉េល្បីឈ្មោះ2PM។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈក្រោយនេះលោកហាក់ដូចជាមានទីផ្សារខ្លាំងនៅប្រទេសកំណើតរបស់ខ្លួន ​ដោយមានផលិតករជាច្រើនចាប់អារម្មណ៍ និងមានទាក់ទងឲ្យលោកមកសម្តែងរឿងជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដូចជាខ្សែភាពយន្ត«បងប្រុសកំពូលកូរ» ដែលជាការសម្តែងរួមគ្នាជាលើកដំបូងរបស់Nichkhun ជាមួយតារាសម្តែងស្រីYaya Urassaya និងលោក Sunny Suwanmethanont ទទួលបានការគាំទ្រយ៉ាងខ្លាំង និងរកបានប្រាក់ចំណូលមិនតិចនោះទេតាមរយៈការចាក់ផ្សាយនៅតាមរោងកុននានា ទាំងក្នុង និងក្រៅប្រទេស។   

ដោយឡែកថ្មីៗនេះ Nichkhun ទទួលថតខ្សែភាពយន្តមួយរឿងទៀត ដែលជាប្រភេទរឿងខ្មោច បែបភ័យរន្ធត់។ ជាមួយគ្នានេះផងដែរ ខាងក្រុមការងារបានតម្រូវឲ្យលោក ផ្លាស់ប្តូរស្ទាយ៍ខ្លួនទៅជាមនុស្សដែលមានវ័យចំណាស់ជាងមុន ដើម្បីឲ្យស៊ីនឹងសាច់រឿង។

ទៀតសោតតារាប្រុស៣១ឆ្នាំ រូបនេះបាន បាននិយាយរៀបរាប់លម្អិតទាក់ទងនឹងរឿងនេះយ៉ាងដូច្នោះថា៖

«អ្នកដឹកនាំរឿងតម្រូវឲ្យខ្ញុំសម្តែងជាតួមានចរិតម៉ឺសៗ សក់វែង ហើយមានពុកមាត់ ដើម្បីឲ្យមើលទៅប្លែកព្រោះថារាល់ដងអ្នកទាំងអស់គ្នាតែងតែឃើញខ្ញុំនៅក្នុងស្ទាយ៍បែបយុវវ័យ។ នេះជាលើកទីមួយដែលខ្ញុំទុកពុកមាត់ ហើយមកឈរឲ្យអ្នកទាំងអស់គ្នាថតរូបបែបនេះ។ ខ្ញុំក៏លួចខ្វល់នៅក្នុងចិត្ត និងមិនសូវមានទំនុកចិត្តឹសម្រាប់ស្តាយ៍បែបនេះដូចគ្នា ប៉ុន្តែហ្វេនៗមួយចំនួននិយាយថាសង្ហា ចំណែកឯហ្វេនៗមួយចំនួនទៀតហៅខ្ញុំថាអុំទៅវិញ»

យ៉ាងណាមិញគ្រាន់តែបានឃើញការតែងខ្លួនរបស់Nichkhun ធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ទស្សនាបាត់ទៅហើយ។ លើសពីនេះទៅទៀតអាចសន្និដ្ឋានបានថា ខ្សែភាពយន្តថ្មីនោះនឹងទទួលបានការខ្លាំងដូចរឿងមុនៗដែលលោកធ្លាប់បានសម្តែងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunប្តូរស្ទាយ៍លេងខ្លួន
Nichkhunស្ទាយ៍លេងខ្លួនពីមុន
Nichkhunស្ទាយ៍លេងខ្លួនពីមុន
Nichkhunស្ទាយ៍លេងខ្លួនពីមុន
Nichkhunស្ទាយ៍លេងខ្លួនពីមុន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T