បរទេស៖ ក្រោយចែកផ្លូវគ្នាជាមួយក្លិបជើងខ្លាំងអូស្រ្តាលី Melbourne Victory ក្រោយចប់រដូវកាល ២០១៨-២០១៩ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda មិនទាន់ចូលរួមជាមួយក្លិបអាជីពណាមួយនៅឡើយក្នុងនាមជាកីឡាករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះបុរសសញ្ជាតិជប៉ុនវ័យ ៣៣ឆ្នាំ Honda បានបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា ចង់ចូលរួមលេងជាមួយក្រុមអស្ចារ្យ និងមិត្តរួមក្រុមដ៏ល្អដូចជា Manchester United ហើយមិនយកប្រាក់ឈ្នួលពលកម្មនោះទេ។
Honda បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិសាំម៉ូរៃខៀវជប៉ុនកាលពីឆ្នាំ២០១៨ ក្រោយជួយជប៉ុនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup បាន ៣លើកគឺនៅឆ្នាំ ២០១០, ២០១៤ និង ២០១៨។ ក្រោយព្យួរស្បែកជើងពីក្រុមជម្រើសជាតិ Honda បានចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិគោព្រៃកម្ពុជា ក្នុងនាមជាអ្នកចាត់ការទូទៅដោយមិនយកប្រាក់កម្រៃនោះទេ។
គួរបញ្ជាក់ផងដែរថា Honda ធ្លាប់លេងឲ្យបណ្ដាក្លិបធំៗជាច្រើនរួមមាន Nagoya Grampus(ជប៉ុន), VVV-Venlo(ហូឡង់), CSKA Moscow(រុស្ស៊ី), AC Milan(អ៊ីតាលី), Pachuca(ម៉ិចស៊ិក) និងចុងក្រោយ Melbourne Victory(អូស្រ្តាលី)៕