កូរ៉េខាងត្បូង ៖ សេចក្ដីប្រកាសថ្មីមួយរបស់ផលិតកម្មកូរ៉េ DSP Media ដែលជាក្រុមហ៊ុនគ្រប់គ្រងក្រុមចម្រៀង KARD បានបង្ហើបថា ពួកគេត្រៀមចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងក្រុមចម្រៀងម៉ិកស៊ិកកូ ដែលបានលួចគំនិតពីក្រុមចម្រៀងរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងថ្មីមួយក្រុម របស់ប្រទេសម៉ិកស៊ិកកូ ដែលមានឈ្មោះថា Crystal Krush ត្រូវបានគេរកឃើញថា បានលួចយកគំនិតតន្ត្រី និងស្ទីលរបស់តារា Kpop មួយក្រុមគឺ KARD។
ក្រុមនេះមានសមាជិកស្រី ២នាក់ និងប្រុស ២នាក់ដូចគ្នានឹង KARD ដែរ ហើយពួកគេក៏ប្រើស្ទីលផ្សព្វផ្សាយ តាមក្រុម KARD ស្ទើរទាំងស្រុងតែម្ដង សូម្បីតែការរាំ និងចម្រៀងក៏មិនលើកលែងដែរ។
ក្នុងនោះដែរ នៅពេលដែលមានការរិះគន់ខ្លាំង អ្នកគ្រប់គ្រងក្រុមចម្រៀងនោះ បានប្រកាសថា ពួកគេមានទំនាក់ទំនងល្អជាមួយនឹង ផលិតកម្មកូរ៉េ DSP Media ដែរ ដូច្នេះហើយពួកគេ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គំនិតនេះ។
យ៉ាងណាមិញ ភ្នាក់ងារផលិតកម្ម DSP Media បានឆ្លើយតបភ្លាមៗថា អ្វីដែលពួកគេនិយាយ វាមិនមែនជាការពិតឡើយ ហើយខាងផលិតកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងពេលឆាប់ៗនេះ។
មិនយូរប៉ុន្មាន ក្រោយពីការបញ្ជាក់របស់ DSP Media រាល់រូបភាពផ្សេងៗ នៅក្នុងគណនីផ្លូវការរបស់ Crystal Krush ត្រូវបានលុបចោលទៅវិញ សូម្បីតែគណនីរបស់ សមាជិកក្រុមទាំងអស់ ក៏មិនខុសគ្នាប៉ុន្មានដែរ៕
ទស្សនារូបភាពខាងក្រោម ៖