អត្ថប្រយោជន៍ ៧ យ៉ាងរបស់ខ្ញី

//s5.kh1.co/d7/d7d4cea66e93c6dd2f1b16e79ead46b2542950d8.jpg
យល់ដឹង

 ០៧-មករា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ខ្ញីគឺជាគ្រឿងទេសដែលល្អបំផុតសម្រាប់សុខភាព ដោយសារខ្ញីបានផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាច្រើនដែលមានគុណប្រយោជន៍សម្រាប់រាងកាយ និងខួរក្បាលរបស់អ្នក។

ខ្ញីគឺជាគ្រឿងទេសដែលល្អបំផុតសម្រាប់សុខភាព ដោយសារខ្ញីបានផ្ទុកទៅដោយសារធាតុចិញ្ចឹម ជាច្រើនដែលមានគុណប្រយោជន៍សម្រាប់រាងកាយ និងខួរក្បាលរបស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាអត្ថប្រយោជន៍ ៧ យ៉ាងរបស់ខ្ញី៖

. ខ្ញីអាចព្យាបាលជំងឺក្អួតចង្អោរ

 ខ្ញីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការក្អួតចង្អោរ ហើយខ្ញីក៏អាចបំបាត់អាការៈក្អួត ចំពោះអ្នកកំពុងវះកាត់ព្យាបាលជំងឺមហារីក។

២. ខ្ញីអាចកាត់បន្ថយការឈឺចាប់សាច់ដុំ 

ខ្ញីត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពអាចប្រឆាំងនឹងការឈឺសាច់ដុំ ដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណ។ នៅក្នុងការសិក្សាមួយបាននិយាយថា ការទទួលទានខ្ញី ២ ក្រាមក្នុងមួយថ្ងៃ រយៈពេល ១១ ថ្ងៃគឺអ្នកអាចឃើញប្រសិទ្ធភាព ដែលវាអាចកាត់បន្ថយការឈឺសាច់ដុំបានយ៉ាងល្អចំពោះអ្នកដែលធ្វើលំហាត់ប្រាណ។​ 

ខ្ញី
ខ្ញី

៣.​​ ប្រឆាំងនឹងការរលាក

ជំងឺរលាកសន្លាក់គឺជាបញ្ហាសុខភាពទូទៅមួយ ដែល​វាទាក់ទងនឹងការចុះខ្សោយនៃសន្លាក់នៅក្នុងខ្លួនដែលនាំឱ្យមានរោគសញ្ញា​ដូចជាឈឺសន្លាក់ឆ្អឹង។ មានការសិក្សាមួយចំនួនបង្ហាញថា ខ្ញីមានប្រសិទ្ធភាពក្នុងការកាត់បន្ថយជំងឺរលាក និងសន្លាក់ឆ្អឹង។

៤. ខ្ញីអាចបន្ថយការឡើងឈាម និងការពារជំងឺបេះដូង

ខ្ញីអាចមានមុខងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ នៅក្នុងការសិក្សាលើអ្នកចូលរួម ៤១ នាក់ដែលមានជំងឺទឹកនោមផ្អែម គឺទទួលទានម្សៅខ្ញី ២ ក្រាមក្នុងមួយថ្ងៃ បានបន្ថយកម្រិតជាតិស្ករក្នុងឈាមដែល ថយចុះ ១២% ។

ខ្ញី
ខ្ញី

៥. ការរំលាយអាហារបានល្អ

ខ្ញីមិនគ្រាន់តែបំបាត់ការឡើងជាតិអាស៊ីត​ និងកាត់បន្ថយការរលាកនៅក្នុងពោះវៀនរបស់អ្នកទេ តែខ្ញីជាអង់ទីប៊ីយ៉ូទិកធម្មជាតិមួយដែលអាចកម្ចាត់បាក់តេរី​ បង្កគ្រោះថ្នាក់ដែលបណ្តាលឱ្យឈឺក្រពះ។

៦. ម្សៅខ្ញីអាចកាត់បន្ថយការឈឺចាប់ពេលមានរដូវ

ការឈឺចាប់ក្នុងពេលមានរដូវ គឺសំដៅទៅលើអារម្មណ៍ឈឺចាប់អំឡុងពេលមានរដូវរបស់ស្ត្រី។​ ការប្រើខ្ញីតាមបែបបុរាណគឺសម្រាប់បំបាត់ការឈឺចាប់ រួមទាំងការឈឺចាប់ពេលមានរដូវ។

នៅក្នុងការសិក្សាលើស្ត្រី ១៥០ នាក់ ត្រូវបានគេណែនាំអោយទទួលទានម្សៅខ្ញី ១ ក្រាមក្នុងមួយថ្ងៃ សំរាប់រយៈពេល ៣ ថ្ងៃដំបូងនៃការមករដូវ។

ខ្ញី
ខ្ញី

៧. ខ្ញីផ្ទុកនូវសារធាតុដែលអាចជួយការពារជំងឺមហារីក

 ខ្ញីត្រូវបានគេសិក្សាថាវាជាអាចព្យាបាលជំងឺមហារីកជាច្រើនប្រភេទ។ នៅក្នុងការសិក្សាលើបុគ្គលចំនួន ៣០ នាក់ ការទទួលទានខ្ញី ២ ក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយយ៉ាងខ្លាំងនូវសញ្ញាដែលបង្កឱ្យមានការរលាកនៅក្នុងពោះវៀនធំ។  មានភស្តុតាងមួយចំនួនដែលបញ្ជាក់ថា ខ្ញីអាចមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់ និងមហារីកក្រពេញអូវែ៕

ប្រភព៖ healthline

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T