ចិន៖ តារាចិនដ៏ល្បី Angelababy ជាតារាសម្ដែងមួយរូបដែលអ្នកគ្រប់គ្នាភាគច្រើនបានស្គាល់នាងតាមរយៈខ្សែភាពយន្តផ្សេងៗ ដែលបានបង្ហាញឲ្យឃើញថា នាងពោរពេញទៅដោយទេពកោសល្យនៅក្នុងវិថីសិល្បៈយ៉ាងល្អឥតខ្ចោះ មានភាពទាក់ទាញ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត ថ្វីត្បិតតែ Angelababy មានកូនមួយរួចមកហើយនោះ ប៉ុន្តែមិនបានធ្វើឲ្យសម្រស់របស់នាងថយចុះនោះទេ មិនតែប៉ុណ្ណោះនាងថែមទាំងមាន រូបសម្រស់ស្រស់ស្អាតមិនចាញ់កាលពីមុនទៀតផង។ ដោយសារតែភាពស្រស់ស្អាតរបស់ Angelababy មិនថានាងស្លៀកពាក់បែបណានោះទេ នាងតែងតែមានភាពស្រស់ស្អាត ឆើតឆាយ និងមានភាពទាក់ទាញភ្នែកដល់អ្នកទស្សនាជានិច្ច។
លើសពីនេះទៅទៀត នៅពេលដែល Angelabay តុបតែងខ្លួនចូលទៅក្នុងកម្មវិធីម្ដងៗ នាងតែងតែនាំមកជាមួយនឹងឈុតសម្លៀកបំពាក់ ដែលមានម៉ូតស្រស់ស្អាត ប្លែកភ្នែក ទាន់សម័យ និងគួរឱ្យទាក់ទាញជាទីបំផុត ។
យ៉ាងណាមិញ ក៏មានរូបថតរបស់នាងប៉ុន្មានសន្លឹក រួមជាមួយនឹងឈុតសម្លៀកបំពាក់បែបរ៉ូប ដែលមានម៉ូតស្រស់ស្អាត ប្លែកៗពីគ្នា។ នៅពេលបានឃើញបែបនេះហើយ ពិតជាគួរឲ្យកោតសរសើរដល់នាងពិតមែន ព្រោះថា ក្នុងរ៉ូបនីមួយៗដែលនាងបានស្លៀកនោះ នាងមើលទៅពិតជាស្អាតអស្ចារ្យណាស់ ដែលអាចធ្វើឲ្យក្រមុំៗភាគច្រើនសុំខ្មាស់ផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖