អាហារល្អទាំង ៧មុខដែលអ្នកគួរទទួលទាន ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ខ្ទឹមស
ខ្ទឹមស ត្រូវបានផ្តល់ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព នៅក្នុងការសិក្សាសាកល្បងមួយចំនួនថាខ្ទឹមស និងសមាសធាតុរបស់វាត្រូវបានបង្ហាញថាមានលក្ខណៈប្រឆាំងនឹងជំងឺមហារីក។ វាក៏ផ្ទុកនូវសមាសធាតុផ្សំដែលអាចបន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺវង្វេង។ លើសពីនេះទៀតខ្ទឹមសត្រូវបានគេបង្ហាញថាមានប្រសិទ្ធិភាពប្រឆាំងនឹងការរលាក ដែលអាចជួយបន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់។
២.ត្រីខ្លាញ់
ពូជត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាម៉ុង ត្រីសាឌីនគឺមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលត្រូវបានបង្ហាញថាមានឥទ្ធិពលប្រឆាំងនឹងការរលាកខ្លាំង។ ដោយសារត្រីប្រភេទនេះមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ និងវីតាមីន D ដែលទាំងពីរនេះអាចមានអត្ថប្រយោជន៍សម្រាប់កាត់បន្ថយការរលាក និងភាពធ្ងន់ធ្ងរនៃរោគសញ្ញារលាកសន្លាក់។
៣.ខ្ញី
ខ្ញីអាចជួយសម្រួលដល់រោគសញ្ញានៃជំងឺរលាកសន្លាក់បានដែរ។ ការសិក្សាមួយសាកល្បងក៏បានរកឃើញថាខ្ញី និងសមាសធាតុផ្សំរបស់វាបានរារាំងការផលិតសារធាតុដែលជំរុញដល់ការរលាកនៅក្នុងរាងកាយ ។ ការទទួលទានខ្ញីអាចកាត់បន្ថយការរលាក និងជំនួយក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់។
៤.ផ្កាខាត់ណាខៀវ
វាមិនមែនជារឿងអាថ៌កំបាំងទេដែលថាផ្កាខាត់ណាគឺជាអាហារមួយដែលល្អដល់សុខភាព វាអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះការរលាក។
ការសិក្សាមួយដែលបានមើលទៅលើរបបអាហាររបស់ស្ត្រី ១០០៥ នាក់ បានរកឃើញថាការទទួលទានបន្លែ ដូចជាផ្កាខាត់ណាខៀវត្រូវវាបានថយចុះកម្រិតនៃការរលាក ហើយវាក៏ផ្ទុកនូវសមាសធាតុសំខាន់ៗដែលអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ផងដែរ។
៥. ផ្លែប៊ឺរី
ផ្លែប៊ឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែត្រូវបានបញ្ចូលទៅក្នុងផ្លែប៊ឺរីនីមួយៗដែលអាចមានចំណែកពិសេសរបស់វាក្នុងការថយចុះការរលាក។ ហើយផ្លែប៊ឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេបង្ហាញថា អាចកាត់បន្ថយការរលាកដែលទាក់ទងនឹងជំងឺរលាកសន្លាក់ ។
៦. ទំពាំងបាយជូរ
ទំពាំងបាយជូរមានសារធាតុចិញ្ចឹមដ៏ច្រើនដែលមានវាប្រឆាំងអុកស៊ីតកម្មខ្ពស់ និងមានលក្ខណៈប្រឆាំងនឹងការរលាក។ លើសពីនេះទៀតផ្លែទំពាំងបាយជូរមានសមាសធាតុជាច្រើនដែលត្រូវបានគេបង្ហាញថាមានអត្ថប្រយោជន៍ក្នុងការព្យាបាលជំងឺរលាកសន្លាក់។
៧. ប្រេងអូលីវ
ប្រេងអូលីវត្រូវបានបង្ហាញវាអាចកាត់បន្ថយការរលាក និងអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺរលាកសន្លាក់។ ការសិក្សាលើសត្វមួយបានរកឃើញថាវាអាចបន្ថយការវិវត្តនៃជំងឺរលាកសន្លាក់ និងបន្ថយរោគសញ្ញាផ្សេងៗ។