រឿងរ៉ាវរបស់យុវវ័យកើតឡើងគជើងលើគ្នាឲ្យតែដល់ថ្ងៃ១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឬដែលយុវវ័យនិយមហៅថា ថ្ងៃបុណ្សសង្សារ។ នៅថ្ងៃនោះអាចមានតែស្នាមញញឹម តែបន្ទាប់ពីថ្ងៃនោះ តើគេបន្សល់ទុកអ្វីខ្លះ? យ៉ាងណាសូមកុំឲ្យ១៤កុម្ភៈក្លាយជា១ថ្ងៃនៃក្តីស្រឡាញ់ ហើយ១ជីវិតនៃភាពសោកស្តាយឲ្យសោះ។ ដោយមូលហេតុនេះមានការបញ្ជាក់ឲ្យច្បាសថាវាមិនមែនជាបុណ្យសង្សារ ។ តោះចង់កាន់តែឲ្យជ្រាបច្បាស់ សូមអានបន្តនូវសេចក្ដីអធិប្បាយ និងប្រវត្តិនៃទិវានៃសេចក្ដីស្រលាញ់៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់មានលក្ខណៈទូលំទូលាយ។ ប៉ុន្ដែថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ត្រូវបានយល់ច្រឡំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។ នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។
និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។
![https://s5.kh1.co/__image/w=650,h=434,q=100/38/38a5aedbfa7365c0f36344d9f830b1a94fb46ae5.jpg](https://s5.kh1.co/__image/w=650,h=434,q=100/38/38a5aedbfa7365c0f36344d9f830b1a94fb46ae5.jpg)
![https://s5.kh1.co/__image/w=650,h=867,q=100/44/44331eff4aab771f8a3369c93b60fb0d371e1f70.jpg](https://s5.kh1.co/__image/w=650,h=867,q=100/44/44331eff4aab771f8a3369c93b60fb0d371e1f70.jpg)
ប្រវត្តិរឿងព្រេង
នៅ ស.វ ទី៣ នៃ គ.ស Valentine ជាអាចារ្យម្នាក់នៃក្រុងទែរមី (ប្រទេសអ៉ីតាលី)។ គាត់បានរៀបការអោយគូរស្នេហ៍មួយគូរដែលគេមិនត្រូវបានអនុញ្ញាតិ ព្រោះឪពុកម្ដាយរបស់ពួកគេមិនអនុញ្ញាតិ ឬ តាមប្រភពខ្លះ ដោយសារតែកូនកំលោះជាទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូវហាមប្រាម។ Valentine បានរៀបការដោយឲ្យផ្កាជាច្រើនគូនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សំរាប់ថ្ថៃបុណ្យនៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើឲ្យព្រះចៅអធិរាជពេញចិត្តឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោសប្រហាជីវិត។
សហរដ្ឋអាមេរិក និងអឺរ៉ុប
នៅសតវត្សទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗដូចជា រូបបេះដូង ឬរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរកំណាព្យ ឬពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដីស្នេហាដែលគេមានចំពោះគ្នា៕
![https://s5.kh1.co/__image/w=650,h=702,q=100/02/02c973a885fa89f15e2136f0ca976c4674dce4b7.jpg](https://s5.kh1.co/__image/w=650,h=702,q=100/02/02c973a885fa89f15e2136f0ca976c4674dce4b7.jpg)
![https://s5.kh1.co/__image/w=650,h=488,q=100/1a/1a83192c131c9b341e94e965215b6b7c92409e4c.jpg](https://s5.kh1.co/__image/w=650,h=488,q=100/1a/1a83192c131c9b341e94e965215b6b7c92409e4c.jpg)