ហ្វីលីពីន៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែង Marian Rivera ហៅ ម៉ារីម៉ា ដែលរូបនាង នៅតែអាចឈរក្នុងលំដាប់តារា នៅក្នុង សង្គមសិល្បៈដដែល បើទោះបីជា នាងមានគ្រួសារ និងកូន២នាក់ ក៏ដោយ។ ជាពិសេស សូម្បីតែមុខមាត់ រូបរាង របស់ម៉ារីម៉ាក៏នៅតែអាចរក្សាបានយ៉ាងដូចដើម បើទោះបីជា បានសម្រាលកូន២ដងរួចក៏ដោយ ដែលធ្វើឲ្យគ្រប់គ្នា សរសើរមិនដាច់ពីមាត់សោះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែបែរជាកាលពីថ្មីៗនេះ មានរូបភាព២សន្លឹក ត្រូវបានលេចធ្លាយឡើង តាមបណ្តាញសង្គម ជាមួយនឹងរូបរាង និងមុខមាត់របស់ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញ ពីភាពជ្រីវជ្រួញរបស់នាង និងភាពធាត់ ដែលតាមពិត គេកម្របានឃើញណាស់ ដោយសារតែ រូបខ្លះ នាងថត ក្នុងស្ទូឌីយោ និង ប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទជាដើម។
ប៉ុន្តែយ៉ាងណាមិញ ហ្វេនជាច្រើន ក៏បានលើកម្លាំងចិត្តទៅនាង ដោយសារតែពេលនេះ នាងមានវ័យ៣៥ឆ្នាំទៅហើយ វាមិនអាចក្មេងដូច១៨ឆ្នាំបានទេ ហើយជាពិសេស នាងក៏ធ្លាប់មានកូនទៀត ចឹងមិនអាចស្អាតដូចលើកមុនបាននោះទេ៕