ភ្នំពេញ៖ កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ ផលិតកម្មយក្ស រស្មីហង្សមាស បានប្រារព្ធធ្វើឡើងនូវពិធីបើកសម្ពោធ អាគាស្ទូឌីយូភ្លោះថ្មីរបស់ខ្លួន យ៉ាងអធិកអធម ជាមួយនឹងវត្តមានតារាចម្រៀងប្រុសស្រីល្បីៗថ្មីចាស់ជាច្រើនដួង ប្រមាណជិត១០០នាក់ មកជួបជុំគ្នាអបអរយ៉ាងសប្បាយរីករាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ទន្ទឹមនឹងឱកាសជួបជុំដ៏កម្រនេះ យើងសង្កេតឃើញថា មានតារាចម្រៀងស្រីជាច្រើននាក់ បាននាំគ្នាលេងឈុតសម្លៀកបំពាក់តាមស្ទាយ៍ រៀងៗខ្លួនពណ៌ចម្រុះ អ្នកខ្លះក៏លេងពណ៌ឆើតទៅ ចំណែកឯអ្នកខ្លះទៀតក៏លេងពណ៌ បែបស្រគត់ស្រគំ ស្រស់ស្អាតតាមមួយបែបម្នាក់ៗផងដែរ។
តួយ៉ាង ក្នុងនោះខ្មែរឡូត ក៏បានលើកយកនូវម៉ូតសម្លៀកបំពាក់មួយចំនួន របស់តារាចម្រៀងស្រីៗប្រចាំផលិតកម្ម ហង្សមាស ដែលមានគ្រប់ម៉ូត និងសុទ្ធសឹងតែមានភាពទាក់ទាញផ្សេងៗពីគ្នា ជាពិសេសប្រិយមិត្តក៏ថែមទាំង លេងស្ទាយ៍រ៉ូបតាមពួកគេបានផងដែរ៕
១. ពេជ្រ សោភា, សុគន្ធ និសា និង ឱក សុគន្ធកញ្ញា

២. សួស វីហ្សា និង ផន ស្រីខួច

៣. កែវ សុបញ្ញា និង រ៉េត ស៊ូហ្សាណា


៤. កែវ ច័ន្ទដាលីន

៥. ឈីន រតនៈ

៦. សួស វីហ្សា

៧. ផន ស្រីខួច

រូបថតរួមគ្នា




