និយាយស្តាប់គ្នាមិនយល់ Ploy Chermarn លេងផុស Story តបទៅអ្នកវាយប្រហារបែបនេះវិញតែម្តង

//s5.kh1.co/03/03e1f586a912f140520df09a525ff0c82d1961b5.jpg
នារី

 ២៩-កុម្ភៈ-២០២០ ១០ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ស្របពេលដែលលោក Sunny Suwanmethanont កំពុងរងនូវការវាយប្រហារយ៉ាងខ្លាំងជុំវិញបញ្ហានិយាយរឿងប្រទេសជាតិ ពេលនេះតារាស្រីថៃជើងចាស់ដ៏ល្បីមួយរូបទៀត គឺ Ploy Chermarn ក៏កំពុងជួបប្រទះនូវបញ្ហាដូចគ្នា ដោយរងការវាយប្រហារនៅលើបណ្តាញអ៊ិនធឺណែត ជាពិសេស Twitter ជាមួយនឹង Hashtag ដ៏ពេញនិយម គឺ #พลอยเป็นสลิ่มเหรอ (Ployជាមនុស្សល្ងង់ធ្វើចេះឬ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតទៅ មូលហេតុដំបូង គឺ Ploy បានចែករំលែកវីដេអូបកស្រាយរបស់ Sunny ដោយលើកឡើងថា "Sunny និយាយរឿងវីរុសសោះ ហេតុអ្វីបានជាថាគាត់និយាយទាក់ទងនឹងនយោបាយ?" ស្រាប់តែត្រូវបានអ្នកលេងអ៊ិនធឺណែតជាច្រើនវាយប្រហារបកទៅនាងវិញ ហើយគេថែមទាំងចូលទៅឆែកមើលការបង្ហោះលើ Instagram ចាស់ៗរបស់នាង ឃើញថាកាលពីមុននាងធ្លាប់មានរូបថតជាមួយលោកនាយកមន្ត្រី ប្រយុទ្ធ ចាន់អូឆា ថែមទៀតផង។

ក្រោយពេលរងការវាយប្រហារបែបសាមីខ្លួន Ploy Chermarn បានបង្ហោះសារបកស្រាយវិញថា ខ្លួនមិនជាប់ពាក់ព័ន្ធរឿងនយោបាយអ្វីទាំងអស់ សូម្បីតែរឿងរូបថតនោះ គឺជារឿងធម្មតាទេ ព្រោះនាងតែងតែចង់ថតជាមួយនាយកមន្ត្រីគ្រប់ៗជំនាន់ សូមកុំយករូបនាងទៅពាក់ព័ន្ធបែបនេះ នាងសូមអង្វរ។ នាងក៏បានបង្ហោះបន្ថែមទៀតថា នាងទទួលយកមិនបានទេ ចំពោះការវាយប្រហារបែបនេះ ហេតុអ្វីសង្គមថៃក្លាយទៅអ៊ីចឹងអស់ហើយ មកដើរវាយប្រហារទាំងគេមិនដឹងរឿងអីបែបនេះ។

បន្ទាប់ពី Ploy Chermarn បានបង្ហោះ Story បកស្រាយបែបនេះរួច ការវាយប្រហារស្រាប់តែផ្ទុះឡើងជាងមុន រហូតដល់សាមីខ្លួនទ្រាំមិនបាន ក៏បង្ហោះ Story លើ Instagram ម្តងទៀត ប៉ុន្តែមិនមែនប្រើពាក្យធម្មតាៗដូចមុនទៀតឡើយ។ ក្នុងនោះ Ploy បានបង្ហោះដោយប្រើពាក្យពេចន៍ដូចជា "Fuck off" "Thailand ពួកចរិតព្រៃ" "កុំឲ្យខឹងជាងនេះណា ទ្រាំយូរហើយ ទៅងាប់ឲ្យអស់ទៅ" "ហេតុអ្វីឃើញមនុស្សនៅសុខស្រួលមិនបាន? ហេតុអ្វីចូលចិត្តរករឿងគ្នាម៉្លេះ? ស្អប់ណាស់មែន? Ploy ធ្វើអីខុស? Ploy សម្លាប់មនុស្សមែន? ទៅជេរម៉ែពួកឯងវិញទៅ" ជាដើម៕

Story លើ IG របស់ Ploy
Story លើ IG របស់ Ploy
Story លើ IG របស់ Ploy
Story លើ IG របស់ Ploy
Story លើ IG របស់ Ploy
Story លើ IG របស់ Ploy
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn

ប្រភព TeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T