ថៃ៖ គ្រប់គ្នាប្រាកដជាបានស្គាល់ពី តារាស្រីដ៏ល្បី Taew Natapohn ដែលជាតារាសម្ដែងស្រីជួរមុខនៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងទទួលបាននូវការគាំទ្រយ៉ាងកុះករ ក៏ដូចជាការកោតសរសើរពីបណ្ដាហ្វេនៗជាច្រើន ទៅលើសមត្ថភាពសម្ដែងបានយ៉ាងល្អឥតខ្ចោះ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាស្រី Taew មិនដែលធ្វើឲ្យហ្វេនៗខកបំណងម្ដងណាឡើយ ដោយ តារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើនមើលឃើញថា នាងតែងតែមានការតែងខ្លួនយ៉ាងទាន់សម័យ និងលេចធ្លោជានិច្ច មិនថា ការតុបតែងមុខមាត់ ឬសម្លៀកបំពាក់នោះទេ ព្រោះពេលទៅដើរលេងកម្សាន្ត ឬ ទៅចូលរួមកម្មវិធីម្ដងៗ នាងតែងតែផ្ដល់ភាពភ្ញាក់ផ្អើល ក៏ដូចជាធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្ទាយតែងខ្លួនរបស់នាងផ្ទាល់តែម្ដង។
ជាពិសេសនោះគឺ ការស្លៀកពាក់របស់ Taew ដែលនាងតែងតែមានការរៀបចំខ្លួនបានយ៉ាងល្អ ព្រមទាំងជាម៉ូតសម្លៀកបំពាក់ដ៏ពេញនិយមសម្រាប់ហ្វេនៗជាច្រើនផងដែរ ម៉្យាងវិញទៀត នៅពេលដែលនាងតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់ទាំងនេះហើយ រឹតតែធ្វើឲ្យសម្រស់របស់នាងកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងឡើង ៕
តោះ បើចង់ជ្រាបច្បាស់ ថា ម៉ូតណាខ្លះដែលធ្វើឲ្យ Taew មានភាពស្រស់ស្អាត និង ទាក់ទាញ សូមទស្សនារូបភាពខាងក្រោម៖