ថៃ៖ តារាសម្ដែង និងជាពិធីការិនីដែលពោរពេញទៅដោយសមត្ថភាពពហុជំនាញ Chompoo Araya កាលពីពេលថ្មីៗនេះ បានទទួលរងការវាយប្រហារពីសំណាក់អ្នកលេងអ៊ិនធឺណែតមួយចំនួនថា បច្ចុប្បន្ននាងផ្លាស់ប្តូរចរិតច្រើន ជាហេតុធ្វើឲ្យពួកគេមិនចូលចិត្តនាងដូចមុនទៀតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឭកឡើងវិញថា ពិធីករភេទទីបី Ma Ornapa ដែលជាដៃគូក្នុងកម្មវិធី 3Zaap និងជាមិត្តជិតស្និទ្ធិជាមួយនឹង Chompoo Araya ទើបរងការរិះគន់យ៉ាងចាស់ដៃជុំវិញបញ្ហាដែលពិធីករភេទទីបីរូបនេះបង្ហោះសារមិនពេញចិត្តចំពោះភ្នាក់ងារអាកាសចរដែលបានរៀបចំឲ្យខ្លួនអង្គុយកៅអីជាប់ជាមួយអ្នកផ្សេងទាំងដែលយន្តហោះទំនេរសល់កៅអីច្រើននោះ។
នៅពេលនេះ ការរិះគន់វាយប្រហារបានវាតទីទៅដល់ Chompoo Araya ថែមទៀត ដោយគេលើកឡើងថា រាប់អានគ្នាយូរ ឆ្លងចរិតតាមគ្នាអស់ហើយ។ អ្នកខ្លះក៏បាននិយាយថា កាលពីមុនគេចូលចិត្ត Chompoo ណាស់ តែតាំងពីទៅជិតស្និទ្ធិជាមួយ Ma Ornapa មក គេចាប់ផ្តើមមិនចូលចិត្តនាងទៀតឡើយ។ រីឯអ្នកលេងអ៊ិនធឺណែតម្នាក់ទៀតបានលើកឡើងថា បើសិន Chompoo មិនបានស្វាមីជាអ្នកមានហៃសូទេ ប្រហែលនាងគ្រាន់តែជាតារាសាមញ្ញៗម្នាក់ប៉ុណ្ណោះ ទាំងការសម្ដែងរបស់នាងក៏គ្មានអ្វីល្អនោះដែរ៕