អ្នកជំនាញផ្នែកវីរុសបានអះអាងថាខ្លួនមិនរំពឹងទុកទេថា បាល់ទាត់នឹងអាចត្រលប់មកដូចដើមវិញរហូតដល់ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រប់ការប្រកួតបាល់ទាត់ក្នុងលីគកំពូលទាំង ៥ នៅអឺរ៉ុបសុទ្ធតែត្រូវបានផ្អាកការប្រកួតទាំងស្រុង ដោយសារតែការរីករាលដាលនៃវីរុស Covid-19 ខណៈដែលការប្រកួត២ឆ្នាំម្តង Euro ២០២០ នឹងត្រូវលើកទៅប្រកួតនៅឆ្នាំ២០២១ខាងមុខ។


ទាក់ទិននឹងការផ្អាកលីគនេះ មានប្រធានលីគជាច្រើនអះអាងថាលីគអាចនឹងបើកការប្រកួតសាជាថ្មីនៅពេលដ៏ខ្លីខាងមុខក្នុងអំឡុងខែមេសា ឬខែឧសភា។
តែបានតាមអ្នកជំនាញផ្នែកវីរុសសញ្ជាតិអាល្លឺម៉ង់ លោក Jonas Schmidt-Chanasit បាននិយាយថា៖ "អ្នកខ្លះបានសិក្សាពីវីរុសខុស ខ្ញុំមិនគិតថា យើងអាចនិយាយពីការចាប់ផ្តើមការប្រកួតបាល់ទាត់សាជាថ្មីនៅខែមេសាខាងមុខនេះបានទេ បើទោះជាលេងដោយបិទកីឡដ្ឋានក៏មិនអាចដែរ ព្រោះមានមនុស្សជាច្រើនផ្តុំគ្នាទស្សនានៅតាមផ្ទះ។
អ្នកជំនាញរូបនេះបន្តថា៖ "ខ្ញុំលើកទឹកចិត្ត មានតែវិធីមួយទេគឹត្រូវចាប់ផ្តើមការប្រកួតឡើងវិញនៅឆ្នាំបន្ទាប់ ខ្ញុំមិនគិតថា វាត្រឹមត្រូវនោះទេក្នុងការដែលថារដូវកាលអាចបញ្ចប់បាននៅឆ្នាំនេះ"៕

អ្នកជំនាញរូបនេះបន្តរ ៖ "ខ្ញុំលើកទឹកចិត្ត មានតែវិធីមួយទេគឹត្រូវចាប់ផ្តើមការប្រកួតឡើងវិញនៅឆ្នាំបន្ទាប់ ខ្ញុំមិនគិតថា វាត្រឹមត្រូវនោះទេ ក្នុងការដែលថារដូវកាលអាចបញ្ចប់បាននៅឆ្នាំនេះ " ៕





ប្រភព៖ marca