មន្ត្រីអភិរក្សសត្វព្រៃអាហ្វ្រិកខាងត្បូង កាត់ស្នែងរមាស​ជា​ច្រើនក្បាល​ ដើម្បីបង្ការកុំឱ្យមានការ​បរបាញ់ខុសច្បាប់

//s5.kh1.co/3b/3b3bcfd319e94f1bf5ca6b6c808a984530c0036f.jpg
សង្គម

 ០៨-មិថុនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ មន្ត្រីអភិរក្សសត្វព្រៃអាហ្វ្រិកខាងត្បូង បាន​​កាត់ស្នែងរមាសជាច្រើន​ក្បាល​ដើម្បីបង្ការ​កុំឱ្យក្រុមប្រម៉ាញ់​ឆ្លៀតឱកាសពេលដែលស្ងាត់គ្មាន​អ្នក​ទេសចរណ៍

អាហ្វ្រិក​ខាងត្បូង៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ មន្ត្រីអភិរក្សសត្វព្រៃអាហ្វ្រិកខាងត្បូង បាន​​កាត់ស្នែងរមាសជាច្រើន​ក្បាល​ដើម្បីបង្ការ​កុំឱ្យក្រុមប្រម៉ាញ់​ឆ្លៀតឱកាសពេលដែលស្ងាត់គ្មាន​អ្នក​ទេសចរណ៍ក្នុងកំឡុងពេលជំងឺកូវីដ១៩រាតត្បាត ធ្វើឲ្យពួកគេបើក​ការប្រម៉ាញ់សម្លាប់សត្វរមាសយកស្នែង​កាន់​តែកើន​ច្រើ​នឡើងៗ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមទីភ្នាក់ងារសត្វរមាសអ​ន្តរជាតិបានប្រាប់ឲ្យដឹងថា សត្វ​រមាស​មាន​នៅលើផែនដីនេះប្រហែលជា៣០លានឆ្នាំមកហើយ ប៉ុន្តែការបរបាញ់មានជាច្រើនទសវត្សរ៍ជាមួយនឹងការ​បាត់បង់ជម្រក​ផងនោះ​ ធ្វើឱ្យសត្វរមាសមាននៅត្រឹមតែ ២៧០០០ក្បាលតែប៉ុណ្ណោះ បើគិតមកដល់ពេលបច្ចុប្បន្ន។ 

ក្រុម​អភិរក្សសត្វព្រៃអាហ្វ្រិកខាងត្បូងបាននិយាយថា ដើម្បីឱ្យមានសត្វរមាសច្រើនឡើងវិញនៅលើផែនដីនេះយើងត្រូវជួយសត្វរមាស​គឺកាត់ស្នែងសត្វរមាស។

គួរបញ្ជាក់ដែរថា ស្នែងរ​មាស លក់បានក្នុង​តម្លៃ៦០,០០០ដុល្លារអាមេ​រិកក្នុងមួយគីឡូក្រាម ថ្លៃជាងកូកាអ៊ីន ឬមាស។ នៅអាស៊ីខាងកើត ស្នែងរមាសត្រូវប្រើប្រាស់ផ្សំក្នុងឱសថបុរាណ ទោះជាស្នែងរមាសមានសារធាតុសំខាន់ដូចក្រចកដៃមនុស្សក៏ដោយ។

សត្វរមាសដែលត្រូវបបានកាត់ស្នែង
សត្វរមាសដែលត្រូវបបានកាត់ស្នែង

ក្រុម​អភិរក្សសត្វព្រៃអាហ្វ្រិកខាងត្បូងបាននិយាយថា ដើម្បីឱ្យមានសត្វរមាសច្រើនឡើងវិញនៅលើផែនដីនេះយើងត្រូវជួយសត្វរមាស​គឺកាត់ស្នែងសត្វរមាស។

គួរបញ្ជាក់ដែរថា ស្នែងរ​មាសលក់បានក្នុង​តម្លៃ ៦០,០០០ដុល្លារអាមេ​រិកក្នុងមួយគីឡូក្រាម ថ្លៃជាង កូកាអ៊ីន ឬមាស។ នៅអាស៊ីខាងកើត ស្នែងរមាសត្រូវប្រើប្រាស់ផ្សំក្នុងឱសថបុរាណ ទោះជាស្នែងរមាសមានសារធាតុសំខាន់ដូចក្រចកដៃមនុស្សក៏ដោយ៕

សត្វរមាស
សត្វរមាស
ស្នែងសត្វរមាស
ស្នែងសត្វរមាស
សត្វរមាស
សត្វរមាស
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T