ប្តូរគ្នាពេក! ចាន់ សំអាត រងរបួសដៃក្រោយផ្តួលសិស្សប្អូន អេលីត សាន់ ត្រឹមទឹក៤ (មានវីដេអូ)

//s5.kh1.co/1e/1ed0ee79b52600e7b26408a9fdef3ed5395aa7c2.jpg
កីទ្បា

 ២៧-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្លាចាស់របួសដៃ ក្រោយធ្វើឲ្យសិស្សប្អូនអង្គុយក្បែរជ្រុងសង្វៀន

ភ្នំពេញ៖ ខ្លាចាស់ភ្នំដងរែក ចាន់ សំអាន ត្រូវបានរងរបួសប្រអប់ដៃស្តាំ ក្រោយធ្វើឲ្យសិស្សប្អូនឆ្លងមិនផុតពីទឹកទី៤ នៅឯសង្វៀនស៊ីប៊ីអេស កាលពីព្រឹកមិញនេះ។ ចាន់ សំអាត ត្រូវបានអ្នករៀបចំដាក់ជំនួស ឲ្យកីឡាករ តាញ់ មករា ដោយសារមានរបួសជើងមិនអាចប្រកួតបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចាន់ សំអាត និង​អេលីត សាន់
ចាន់ សំអាត និង​អេលីត សាន់

តាមរយះការទស្សនារវាង ចាន់ សំអាត និងសិស្សប្អូនសាច់ស្អាត អេលីត សាន់ ពិតជាធ្វើឲ្យមានការពេញចិត្តជាខ្លាំងពីអ្នកគាំទ្រ ព្រោះអ្នកទាំងពីរសុទ្ធតែជាកីឡាករល្អដូចគ្នា។ គេឃើញមានការប្តូរគ្នាក្នុងជំនួបអ្នកទាំងពីរនេះទាំងកណ្តាប់ដៃ ទាត់ ជង្គង់ មិនរអាគ្នារៀងៗខ្លូន ប៉ុន្តែពុំឃើញមានវត្តមានការប្រើកែងឡើយ។ អស់រយះពេល៤ទឹក ក្នុងទឹកទី៤ ចាន់ សំអាត ព្យាយាមដើរចូលចាប់ អេលីត សាន់ វាយជង្គង់រហូតសិស្សប្អូនបោះបង់ការប្រកួត មិនអាចបន្តបាន។

កន្លែង របួសរបស់ ចាន់ សំអាត
កន្លែង របួសរបស់ ចាន់ សំអាត

ក្រោយទទួលបានជ័យជម្នះ គេឃើញគាត់មានប្រតិកម្មភ្លាមៗ នៅត្រង់ប្រអប់ដៃខាងស្តាំ ហាក់មានសភាពឈឺចាប់ខ្លាំងមិនអាចកំរើកបាន និងទឹកមុខគួរឲ្យអាណិតរបស់លោក។ មានប្រិយមិត្តស្នេហាវិស័យកីឡាប្រដាល់ជាច្រើន បានសរសេរសារជូនពរកីឡារូបនេះឆាប់ជាពីរបួស ព្រោះគាត់គឺជាកីឡាករល្អមួយរូប៕

ចង់ឃើញ ចាន់ សំអាត និងអេលីត សាន់​ប្តូរគ្នាក្តៅយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ MSR)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/62/62c2bccd243ae2bb68fb1207866bcfaad232af56.jpg

មេធីម រឿង សោភ័ណ្ឌ ថា ពេជ្រ សម្បត្តិ ចេញទៅដណ្តើមខ្សែក្រវាត់ Knock Out ចុងឆ្នាំនេះ គាត់ដាក់ក្តីរំពឹងលើ សម្បត្តិ ត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ដោយសារហេតុផលមួយនេះ

 ០៩-ធ្នូ-២០២៤ 
 ១០ព្រឹក · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T