ឋានសួគ៌ក្រោមមេឃ មិនមែនស្រុកគេ! សម្រស់កោះទាំង ៥ នៅកម្ពុជា កំពុងអន្ទងចិត្តអ្នកចូលចិត្តដើរកម្សាន្ត

//s5.kh1.co/a8/a855bda230b7d2d418e54d8cf812984a6cbda2eb.gif
យល់ដឹង

 ០៨-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

កោះទាំង ៥ ដែលសម្រស់ទេសភាពមិនចាញ់បរទេស

ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិដ៏ទាក់ទាញមានទាំងព្រៃភ្នំ ទឹកជ្រោះ បឹងបួ សមុទ្រ និងកោះជាច្រើន។ ថ្ងៃនេះនឹងលើកយកកោះចំនួន ៥ ដែលមានទេសភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ខ្លាំង៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កោះរ៉ុង

​បើនិយាយពីឈ្មោះកោះ គឺតែងតែនឹកឃើញដល់ កោះរ៉ុង មុនគេតែម្តង។ អ្វីដែលធ្វើឲ្យជាប់ចិត្តបំផុត គឺកោះមួយនេះមានសម្រស់ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ទឹកសមុទ្រថ្លាដូចកញ្ចក់ និងបរិយាកាសបរិសុទ្ធធ្វើឲ្យបំភ្លេចរាល់ទុក្ខកង្វល់តែម្តង។

កោះរ៉ុង
កោះរ៉ុង

២. កោះរ៉ុងសន្លឹម

ចំពោះកោះរ៉ុងសន្លឹមវិញ គឺមិនចាញ់កោះរ៉ុងឡើយ គ្រាន់តែនៅលើកោះនេះស្ងប់ស្ងាត់ជាងកោះរ៉ុងបន្តិច តែបើនិយាយពីទេសភាពវិញពិតជាមិនខកបំណងនោះទេ។ កោះមួយនេះទៀតសោត គឺមិនឆ្ងាយប៉ុន្មានពីកោះរ៉ុងប៉ុន្មានឡើយ ហើយនៅលើកោះរ៉ុងសន្លឹមក៏មានរីស៊តប្រណិតៗជាច្រើនសម្រាប់សម្រាកលំហែកាយផងដែរ។

កោះរ៉ុងសន្លឹម
កោះរ៉ុងសន្លឹម

៣. កោះទន្សាយ​

ភ្ញៀវទេសចរភាគច្រើន មិនដែលរំលងកោះមួយនេះឡើយ ពេលបានទៅដល់ទឹកដីខេត្តកំពត ព្រោះកោះមួយនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តឡើយ។ បើនិយាយពីសម្រស់ទេសភាពវិញ ពិតជាស្រស់ស្អាត ទឹកសមុទ្រដ៏ខៀវស្រងាត់ ព្រមទាំងមានដើមដូងខ្ពស់ៗជាច្រើនព័ទ្ធជុំវិញមាត់ឆ្នេរថែមទៀតផង។ អ្វីដែលកាន់តែពិសេស សម្រាប់អ្នកដែលចូលចិត្តភាពរ៉ូមែនទិក និងភាពស្ងប់ស្ងាត់គឺមិនខកបំណងឡើយ។

កោះទន្សាយ​
កោះទន្សាយ​

៤. កោះស្តេច

សម្រាប់កោះមួយនេះ មានសម្រស់ស្រស់ស្អាត បរិយាកាសបរិសុទ្ធមិនចាញ់កោះដទៃៗនោះទេ ហើយថ្មីៗនេះភ្ញៀវទេសចរបានចាប់អារម្មណ៍ និងសម្រុកទៅលំហែកាយនៅលើកោះនេះយ៉ាងច្រើន។ គួរបញ្ជាក់ផងដែរថា នៅជុំវិញកោះមួយនេះ ក៏មានកោះតូចៗជាច្រើនជុំវិញកោះស្តេចដូចជា កោះស្មាច់, កោះខ្មោច ជាដើម។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ ភ្ញៀវទេសចរអាចមុជទឹកមើលផ្កាថ្មយ៉ាងស្រស់ស្អាតនៅក្រោមបាតសមុទ្របានទៀតផង។

កោះស្តេច
កោះស្តេច

៥. កោះរាជបុត្រ

បើនិយាយពីកោះ គឺប្រាកដជាស្រមៃដល់ការធ្វើដំណើរតាមទូក ឬជិះកាណូតជាដើម។ ដោយឡែក កោះមួយនេះវិញ គឺស្ថិតនៅតំបន់រាម ក្នុងខេត្តព្រះសីហនុផ្ទាល់តែម្តង។ ដូច្នេះយើងអាចធ្វើដំណើរតាមរថយន្តដើម្បីឆ្ពោះទៅកាន់កោះរាជបុត្រផ្ទាល់តែម្តង។ ចំពោះទេសភាពវិញ ប្លែកពីកោះដទៃៗដោយមានស្ពានឈើដ៏វែងសម្រាប់ធ្វើដំណើរដោយថ្មើរជើងជុំវិញកោះនោះ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺមានផ្ទាំងថ្មធំៗជាច្រើន ព្រមទាំងមានព្រៃព្រឹក្សាដ៏ខៀវស្រងាត់ជុំវិញ ជាហេតុធ្វើឲ្យតំបន់ទេសចរណ៍មួយនេះទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន៕

កោះរាជបុត្រ
កោះរាជបុត្រ
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T